Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេចព្រះសង្ឃកម្ពុជាយាងពិនិត្យ«ទីតាំងតម្កល់ព្រះពុទ្ធបដិមា»នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ មីនានេះ បាន​យាងពិនិត្យទីតាំង«តម្កល់ព្រះពុទ្ធបដិមា»នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជាទីគោរពសក្ការៈបូជារបស់បណ្តាពុទ្ធបរិស័ទជាតិ និងអន្តរជាតិធ្វើដំណើការឆ្លងកាត់នៅទីនោះ។ការយាងនិមន្តនេះ គឺតបតាមការយាងនិមន្តលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងឯកឧត្ដមឧកញ៉ា ឆារស៍ វ៉ាន់​ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។

យោងតាមលេខាធិការដ្ឋានគណៈសង្ឃនាយក បានគូសបញ្ជាក់ថា ការកសាងទីតម្កល់ព្រះពុទ្ធបដិមា ដើម្បីបង្ហាញពី រចនាបទ វប្បធម៌ និង ការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ​ ដែល​គ្រោង​បើកដំណើរនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F របស់កម្ពុជាសម្រេចការសាងសង់ ប្រមាណជាង ៩៥% ចាយថវិកាអស់ប្រមាណជា១៦០០លានដុល្លារអាម៉េរិក ហើយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និង អាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

ក្រៅពី«ទីតាំងតម្កល់ព្រះពុទ្ធបដិមា» ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងរៀបចំរូបចម្លាក់មាន«រចនាបថខ្មែរ»រាប់រយ បាននឹងកំពុងរៀបចំដឹកជញ្ជូនពីខេត្តសៀមរាបទឹកដីវប្បធម៌របស់ប្រទេសកម្ពុជា ដើម្បីរៀបចំតុបតែងក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែច្បាស់ពី វប្បធម៌ ប្រពៃណីរបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង