
អាម៉េរិក៖ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយលោក Elon Musk បានលុបឈ្មោះខ្មោចចំនួន ៣.២ លាននាក់ដែលមានអាយុក្នុងបញ្ជីសន្តិសុខសង្គមអាម៉េរិករហូតដល់មានអ្នកខ្លះមានអាយុដល់ទៅ ១២០ ឆ្នាំដោយលោក Elon Musk បានអះអាងថាអ្នកទាំងនោះបានស្លាប់ និងមិនត្រូវទទួលបានថវិការជាតិឡើយ។ ចំណាត់ការបោសសម្អាតឈ្មោះខ្មោចរបស់ Elon Musk ធ្វើឡើយក្រោយពីលោករកឃើញថាអាម៉េរិកបានចំណាយលុយរាប់លានចំណាយលើបញ្ចីខ្មោចទាំងដែលពួកទាំងនោះមិនមានជីវិតឡើយ។

តាមការបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ X របស់លោក Elon Musk លោកបានសរសេររៀបរាប់ថា "Cleaning up the dead people database" បោលសម្អាតឈ្មោះខ្មោចចេញពីបញ្ជី លោក Elon Musk ក៏បានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃទិន្នន័យរដ្ឋបាលសន្តិសុខសង្គម (SSA) Social Security Administration ។ លោកថាបុគ្គលដែលមានឈ្មោះខ្មោចអាយុលើសពី ១២០ ឆ្នាំទាំងអស់នោះមិនត្រូវបានទទួលជំនួយពីរដ្ឋឡើយ។

ការបោសសម្អាតឈ្មោះខ្មោចរបស់លោក Elon Musk នេះបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ដោយ ថ្មីៗនេះ ចៅក្រមសហព័ន្ធបានចេញដីកាហាមឃាត់បណ្តោះអាសន្នដែលរារាំងលោក Elon Musk ពីការចូលប្រើព័ត៌មានរបស់សន្តិសុខសង្គមអាម៉េរិក៕
