Cctime 6monthsfree desktop
Cc times  web banner kh (2)

បុគ្គលិក VOA ប្តឹងលោកត្រាំក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមអ្នកសារព័ត៌មាន Voice of America (VOA) ប្រាំមួយនាក់បានប្តឹងទៅកាន់លោកស្រី Kari Lake និងលោកដូណាល់ត្រាំដោយចោទប្រកាន់ថាសកម្មភាពរបស់ពួកគេក្នុងការបិទបណ្តាញដែលផ្តល់មូលនិធិដោយសហរដ្ឋអាម៉េរិកគឺខុសច្បាប់ និងខុសពីរដ្ឋធម្មនុញ្ញ។ ការប្តឹងទៅកាន់លោកត្រាំ និងលោកស្រី Kari Lake ដែលជាមនុស្សជំនិតលោកត្រាំកាន់ខាងប្រព័ន្ធផ្សព្វផ្សាយនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងកាត់បន្ថយ និង លុបបំបាត់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាក្រុមហ៊ុនមេរបស់ VOA ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល។

យោងតាមដើមបណ្តឹងដែលធ្វើការប្តឹងលោកត្រាំបានចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលរំលោភលើសិទ្ធិវិសោធនកម្មលើកទីមួយរបស់ពួកគេ បិទសិទ្ធសេរីភាពនៃការបញ្ចេញមតិ ហើយពួកគេក៏បានអំពាវនាវឲ្យលោកដូណាល់ត្រាំធ្វើការសម្រេចចិត្តម្តងទៀតដោយការបិទនេះនឹងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធបញ្ចេញមតិ និងប៉ះពាល់ដល់មនុស្សជាច្រើនដែលកំពុងតែបម្រើការងារនៅ VOA។

គួរបញ្ជាក់ថាលោក ដូណាល់ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាផ្តាច់ជំនួយ និង កាត់បន្ថយរបស់សហរដ្ឋអាម៉េរិក ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM ហើយការសម្រេចនេះ បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៊ីសេរី និង វិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោលផងដែរ ដោយការសម្រេចចិត្តរបស់លោកត្រាំនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ពលរដ្ឋនៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង