681 ezgif.com resize
Swift cc time

ផលិតកម្ម ហ្គាឡាក់ស៊ី ទទួលសិទ្ធិបង្កើតalbumចម្រៀងស្រង់ពីសាច់រឿង"កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងក្នុងវេទិកាថ្ងៃទី ២០ មីនា ឆ្នាំ២០២៥។

ភ្នំពេញ៖ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ២០ មីនា ម្សិលមិញ បានរៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពី សម្តេច ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដែលជារឿងប្រវត្តិសាស្ត្រ។ពិធីរៀបចំឡើងក្រោមការអញ្ជើញជាកិត្តិយសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប   ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង សិល្បករសិល្បការិនី និង ភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងពិធីនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណសម្តេច ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតដែលផ្តល់ឱកាសឲ្យ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែង សម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និង ក្នុងនាមអ្នកឧកញ៉ាផ្ទាល់ដែលបានទទួលនូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដើម្បីបន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលសាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់ សម្តេច ក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។

គួរបញ្ជាក់ថា យោងតាមរបារាយការណ៍ ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ផលិតកម្ម Galaxy Navatra បានទទួលបានសិទ្ធិដើម្បីផលិតជា Albums ចម្រៀងផ្លូវការរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាជំហានដំបូង ក្នុង ១ Album នឹងមានប្រហែលចន្លោះពី ៨ Vol. ទៅ 10Vol. ដែលក្នុង Vol. នីមួយៗ នឹងមាន ១០ បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយ Album។ ជារួម សរុបទាំង 2 albums ទាំងបទ លំនាំបទដើម និង មេឡូឌីថ្មី ប្រហែលជាជិត ២០០ បទ។តាមផែនការ គឺរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និង ផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ៕

Khcct banner

អត្ថបទទាក់ទង