
ម៉ាឡេស៊ី៖ មនុស្សជាង ១០,៧០០ នាក់នៅក្នុងទីក្រុង Johor នៃប្រទេសម៉ាឡេស៊ីត្រូវបានបង្ខំចិត្តឲ្យជម្លៀសចេញពីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន និងស្វែងរកមានកន្លែងមានសុវត្ថិភាពដោយសារតែទឹកជំនន់ជន់លិចដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ដ៏ធំនៅក្នុងកណ្តាលទីក្រុង Johor Bahru ហើយផ្ទះសម្បែង និងឡានជាច្រើនគ្រឿងត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លា។
យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រុង Johor បានបានគូសបញ្ជាក់ថាមានជនរងគ្រោះមកពី ៣,០១៨គ្រួសារត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នដោយសារទឹកជំនន់វាយប្រហារបណ្តាលឲ្យជន់លិចផ្លូវ និងផ្ទះសម្បែងរបស់ពួកគេ។ សារព័ត៌មានក្នុងស្រុក The Star បានរាយការណ៍ថាមនុស្សប្រមាណ ១០,៧៦៣ នាក់ត្រូវបានជម្លៀសគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃសុក្រនេះគឺច្រើនជាងទ្វេដងជាងកាលជម្លៀស ១០ម៉ោងមុនទៅទៀត។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានចេញការព្រមានអំពីភ្លៀងធ្លាក់ជាបន្តបន្ទាប់និងកើតមានឡើងក្នុងពេលខាងមុខក្នុងកម្រិតធ្ងន់ធ្ងរ ដោយអាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋរស់នៅតំបន់ព្រមានចាកចេញនិងស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕