Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃព្រាងច្បាប់លុបចោលការហាមឃាត់លក់គ្រឿងស្រវឹងមុនម៉ោង ១១ ព្រឹក និងពេលរសៀល ម៉ោង ២-៥ល្ងាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ ប្រទេសថៃបានធ្វើសេចក្តីព្រាងច្បាប់បន្ធូរបន្ថយការរឹតបន្តឹងលើការលក់ និងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងលុបចោលច្បាប់ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៧២ ដែលហាមឃាត់លក់គ្រឿងស្រវឹងមុនម៉ោង ១១ ព្រឹក និងពេលរសៀល ម៉ោង ២-៥ល្ងាចចោល។ សមាជិកសភាក្នុងសភាតំណាងរាស្រ្ត ៥០០ នាក់បានបោះឆ្នោតកាលពីថ្ងៃទី ១៩ ខែមីនាដើម្បីអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងលុបចោលច្បាប់ចាស់ដើម្បីជំរុញទេសចរណ៍សារឡើងវិញ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃសេចក្តីព្រាងច្បាប់នេះនឹងកំណត់ដើម្បីលុបចោលនូវបទបញ្ជារបស់រដ្ឋាភិបាលយោធាចាស់ក្នុងឆ្នាំ ១៩៧២ ដែលហាមឃាត់ការលក់គ្រឿងស្រវឹងមុនម៉ោង ១១ ព្រឹក និងម្តងទៀតនៅចន្លោះម៉ោង ២ រសៀលដល់ម៉ោង ៥ ល្ងាច ។សេចក្តីព្រាងច្បាប់នេះ ក៏បានបន្ថូរបន្ថយច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឱ្យមានការផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលផងដែរ។

សមាជិកសភាលោក Chanin Rungtanakiat អនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកដឹកនាំសេចក្តីព្រាងច្បាប់នេះ បាននិយាយថា វិសោធនកម្មនេះមានគោលបំណងបន្ធូរបន្ថយការគ្រប់គ្រង និងផ្អាកលក់មិនសមហេតុផលដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសារឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង