681 ezgif.com resize
Swift cc time

លោក Gagan Malik តារា Bollywood ឥណ្ឌា ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការប្រចាំក្រសួងទេសចរណ៍កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក GAGAN Malik តារាបូលីវូតដ៏ល្បី តួសម្តែងជាព្រះពុទ្ធក្នុងរឿងភាគឥណ្ឌា ត្រូវបានលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការលើកទឹកចិត្តតែងតាំងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) មានជំនួបពិភាក្សា ដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការគាំទ្រលើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ ព្រមទាំងតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ លោក ហួត ហាក់ និងលោក GAGAN Malik បានទៅទស្សនៈកិច្ចនៅខេត្តសៀមរាប ដើរទស្សនាប្រាសាទជាច្រើន ដោយបានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា បង្ហាញពីសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរណ៍ ជូនដល់ពិភពលោក៕


Khcct banner

អត្ថបទទាក់ទង