Cctime 6monthsfree desktop
Cc times  web banner kh (2)

ថាក់ស៊ីន ស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋ និងលុបប្រវត្តិឥណទានពលរដ្ឋចេញពីប្រព័ន្ធឥណទាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋ និងលុបប្រវត្តិឥណទានពលរដ្ឋចេញពីប្រព័ន្ធឥណទានទៅកាន់នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra ។ ការប្រកាសស្នើផែនការទិញយកបំណុល និងលុបចោលបំណុលរបស់ពលរដ្ឋនេះធ្វើឡើងក្នុងពេលលោកធ្វើបាឋកថាស្តីពី "បទពិសោធន៍មហាជននៃការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ" នៅសាកលវិទ្យាល័យ Phitsanulok ។

យោងតាមលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra អំពីផែនការលុបបំបាត់បំណុលរបស់ប្រជាជនថៃ ដោយសារបំណុលគ្រួសារមានច្រើនលើសលប់។ លោកស្នើផែនការនេះឡើងទោះបីជាមិនទាន់ដឹងថាតើអាចធ្វើបានឬអត់។ គំនិតលោកនោះគឺលុបបំណុលរបស់ប្រជាជនទាំងអស់ចេញពីប្រព័ន្ធធនាគារ ហើយអនុញ្ញាតឱ្យពួកស្នើកម្ចីម្តងទៀតដោយបង់សងសារដើមជាមួយនឹងកម្ចីថ្មី។

បន្ថែមពីនេះ លោក ថាក់ស៊ីន បានស្នើសុំពេលវេលាបន្ថែមទៀតសម្រាប់រដ្ឋាភិបាល ដើម្បីបន្តធ្វើផែនការនេះមួយអាណត្តិទៀត។ លោកសង្គត់ធ្ងន់ថាគណបក្សភឿថៃនឹងដោះស្រាយបញ្ហាជូនប្រជាជន ហើយយ៉ាងហោចណាស់ក្នុងរយៈពេលពីរឆ្នាំខាងមុខ អ្វីៗនឹងធូរស្រាលជាក់ជាមិនខាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង