
គៀវ៖ ប្រមុខមេដឹកនាំអ៊ុយលោកហ្សេលែនស្គីបានចោទប្រកាន់មេដឹកនាំរុស្ស៊ីលោកពូទីនថាភាគីរុស្ស៊ីបានបដិសេធបទឈប់បាញ់ជាមួយនឹងប្រទេសអ៊ុយក្រែនដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកដែលជាអ្នកសម្រមសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ការចោទប្រកាន់របស់អ៊ុយក្រែនលើរុស្ស៊ីនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារសារជាថ្មីម្តងទៀតលើអ៊ុយក្រែនមុនការជជែកគ្នាផ្ទាល់តាមទូរស័ព្ទរវាងលោកដូណាល់ត្រាំ និងពូទីនក្នុងកិច្ចពិភាក្សាបទឈប់បាញ់។

បើតាមមេដឹកនាំអ៊ុយក្រែនលោកហ្សេលែនស្គីបានឲ្យដឹងថាមានការប៉ះទង្គិចគ្នាជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យនៅតំបន់ Sumy ហើយការវាយប្រហារនៅពេលយប់ដោយរុស្ស៊ី បានបំផ្លាញវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនទៀតដែលនេះរុស្ស៊ីបានធ្វើផ្ទុយពីអ្វីដែលសហរដ្ឋអាម៉េរិកបានស្នើសុំ។

នៅក្នុងការជជែកតាមទូរសព្ទរយៈពេល ៩០ នាទីរវាងលោកត្រាំ និងលោកពូទីន កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបដិសេធ ដោយទទូចថា កិច្ចព្រមព្រៀងណាមួយនឹងជាប់ទាក់ទងនឹងលោកខាងលិចក្នុងការបញ្ឈប់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែនទើបបទឈប់បាញ់អាចធ្វើទៅបាន ហើយលោក ពូទីន បានបញ្ជាឱ្យយោធារបស់លោកផ្អាកការវាយប្រហារប្រឆាំងនឹងគោលដៅថាមពលរបស់អ៊ុយក្រែនរយៈពេល ៣០ ថ្ងៃ៕