Cctime 6monthsfree desktop
Cc times  web banner kh (2)

ដូណាល់ត្រាំបញ្ជាឲ្យចេញផ្សាយ«ឯកសារសម្ងាត់»អំពីការធ្វើឃាតប្រធានាធិបតីទី ៣៥

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យចេញផ្សាយឯកសារសម្ងាត់ដែលទាក់ទងនឹងការធ្វើឃាតក្នុងឆ្នាំ ១៩៦៣ លើលោកប្រធានាធិបតី ចន អេហ្វ កេណ្ណឌី ដើម្បីបញ្ជាក់អំពីការគោរពការសន្យារបស់លោកក្នុងកំឡុងពេលឈរឈ្មោះបោះឆ្នោត និងស្វែងរកយុត្តិធម៌បន្ថែមទៀតអំពីព្រឹត្តិការណ៍ដ៏រន្ធត់ក្នុងការធ្វើឃាត់លោកនៅក្នុងរដ្ឋតិចសាស់។

លោកដូណាល់ត្រាំងបានគូសបញ្ជាក់ថាមានឯកសារប្រមាណជាង ៨ ម៉ឺនទំព័រជុំវិញនៃការធ្វើឃាតទៅលើរូបអតីតប្រធានាធិបតី ចន អេហ្វ កេណ្ណឌី កាលពីឆ្នាំ ១៩៦៣ ដោយរូបលោកត្រាំជឿជាក់ថាការស្លាប់របស់លោក កេណ្ណឌី អាចពាក់ព័ន្ធជាមួយមនុស្សច្រើន។

ជាមួយគ្នានេះដែរលោក Robert F Kennedy Jr ជាកូនប្រុសរបស់លោក Robert Kennedy និងក្មួយប្រុសរបស់លោក John F Kennedy បានបញ្ជាក់ថាពួកគេជឿថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ពូរបស់លោក ដែលលោកជំរុញឲ្យមានការបើកស៊ើបអង្កេតសារជាថ្មី។ 

ខ្មាន់កាំភ្លើងលោក Lee Harvey Oswald ស្លាប់ក្នុងឆ្នាំ ១៩៦៣ ក្រោយពីធ្វើឃាតលោក  កេណ្ណឌី

មន្ត្រីសេតវិមានបាននិយាយថាឯកសារនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះនៅពេលរសៀលតាមរយៈបណ្ណសារជាតិអាម៉េរិក។

ថ្ងៃកើតហេតុលោក កេណ្ណឌី ជិះឡានអត់ដំបូល និងត្រូវបានឃាតករបាញ់ប្រហារ

ឃាតកម្មរបស់លោក កេណ្ណឌី ត្រូវបានគេសន្មតថាមានខ្មាន់កាំភ្លើងតែម្នាក់គត់គឺលោក Lee Harvey Oswald។ ប៉ុន្តែផ្អែកតាមការស្ទង់មតិបង្ហាញថា ប្រជាជនអាម៉េរិកជាច្រើនជឿថាការស្លាប់របស់លោកគឺជាលទ្ធផលនៃការរួមគំនិតក្បត់ និងមានមនុស្សជាច្រើនចូលរួម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង