Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រឹទ្ធសភាហ្វីលីពីនបើកការស៊ើបអង្កេតលើការចាប់ខ្លួនរបស់លោក ឌូធើតេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
(ឆ្វេង) លោកស្រី Imee Marcosសមាជិកព្រឹទ្ធសភា (ស្តាំ) អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte

ម៉ានីល៖ ព្រឹទ្ធសភាហ្វីលីពីនបានប្រកាសនៅថ្ងៃចន្ទ ទី១៧ ខែមីនា ថា ខ្លួននឹងធ្វើការស៊ើបអង្កេតជាផ្លូវការលើការចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte និងការប្រគល់ខ្លួនយ៉ាងឆាប់រហ័សឲ្យទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីសប្តាហ៍មុនក្នុងបទចោទកាត់ទោសរូបលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ការស៊ើបអង្កេតនេះត្រូវបានផ្តួចផ្តើមឡើងដោយសមាជិកព្រឹទ្ធសភា Imee Marcos ត្រូវជាប្អូនស្រីបង្កើតរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos ហើយក៏ជាមិត្តជិតស្និទ្ធរបស់កូនស្រីច្បងរបស់លោក Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីនលោកស្រី Sara Duterte ។ គ្រួសារទាំងពីរមានភាពស្និតស្នាលជាខ្លាំងតាំងពីលោក Marcos បានសហការជាមួយលោក Duterte ដើម្បីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ ២០២២។ ក្រោយមកទៀតអនុប្រធានាធិបតីហ្វីលីពីនលោកស្រី Sara Duterte ត្រូវបានចោទប្រកាន់ពីបទមានផែនការធ្វើឃាតលោកប្រធានាធិបតី Ferdinand Marcos ។

លោកស្រី Imee Marcos បានគូសបញ្ជាក់ថាក្នុងនាមជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Roa Duterte ដែលជាបញ្ហាដែលកំពុងបង្កឲ្យមានភាពវឹកវរនៅក្នុងប្រទេស។សម្រាប់លោកស្រីវាជាការចាំបាច់ក្នុងការស្វែងរកការពិតថាតើដំណើរការក្នុងការចាប់ខ្លួនលោក Duterte ត្រឹមត្រូវត្រូវតាមច្បាប់ និងស្របតាមអធិបតេយ្យភាពរបស់ប្រទេសយើងដែលរឺយ៉ាងណា។

ព្រឹទ្ធសភាបានកំណត់សវនាការសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ ហើយបានអញ្ជើញប៉ូលិសកំពូល និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតឲ្យផ្តល់ភស្តុតាង។

គួរបញ្ជាក់ថាលោក Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ានីលកាលពីថ្ងៃទី ១១ ខែមីនា បន្ទាប់ពីការធ្វើដំណើររយៈពេលខ្លីទៅកាន់ទីក្រុងហុងកុង ហើយក្រោយមករូបលោកត្រូវបញ្ជូនទៅកាន់ប្រទេសហូឡង់ ដែលជាកន្លែងដែលរូបលោកត្រូវបានកាត់ទោសពីបទបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់សង្ស័យទាក់ទងនឹងតួនាទីរបស់លោក ឌូធើតេ ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីដោយលោកបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ប្រជាជនហ្វីលីពីនជិតមួយម៉ឺននាក់៕

កូនស្រីលោកឌូធើតេ មានឈ្មោះថា សារ៉ា ឌូធើតេ


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង