Cctime 6monthsfree desktop
Cc times  web banner kh (2)

ត្រាំគ្រោងរឹតបន្តឹងប្រទេសចំនួន៤៣រួមទាំងកម្ពុជាមិនឱ្យចូលទឹកដីសហរដ្ឋអាម៉េរិកបានឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកដូណាល់ត្រាំកំពុងពិចារណាលើការចេញការរឹតបន្តឹងការធ្វើដំណើរដល់ពលរដ្ឋប្រមាណ ៤៣ ប្រទេសក្នុងការឈានជើងចូលទឹកដីសហរដ្ឋអាម៉េរិកដែលក្នុងនោះក៏មានកម្ពុជាដែលស្ថិតក្នុងបញ្ជីពិចារណាចំនួន ៦០ថ្ងៃ។

នៅក្នុងចំណោម ៤៣ប្រទេសនោះសហរដ្ឋអាម៉េរិកបានបែងចែកបញ្ជីជា ៣ ក្រុមផ្សេងៗគ្នាដោយក្រុមដំបូងមានពណ៌ក្រហមមានប្រទេសចំនួន ១១ប្រទេស រួមមាន អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ស៊ីរី គុយបា កូរ៉េខាងជើង និងប្រទេសមួយចំនួនទៀត ដែលនឹងត្រូវផ្អាកទិដ្ឋាការទាំងស្រុង ដែលនេះបានន័យថាមិនអនុញ្ញាឲ្យប្រទេសក្នុងបញ្ជីក្រហមចូលទឹកដីអាម៉េរិកបានឡើយ។

ចំណែកនៅក្នុងក្រុមទីពីរស្ថិតក្នុងបញ្ជីពណ៌ទឹកក្រូចមានប្រទេសចំនួន ១០គឺ អេរីទ្រា ហៃទី ឡាវ មីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង ត្រូវប្រឈមមុខនឹងការផ្អាក និងរឹតបន្តឹងទិដ្ឋាការ (VISA) ដែលនឹងជះឥទ្ធិពលដល់ទិដ្ឋាការទេសចរណ៍ និស្សិត និងទិដ្ឋាការអន្តោប្រវេសន៍ផ្សេងទៀត ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែរក្នុងការសម្រួល VISA សារឡើងវិញ។

ក្រុមទីបីដែលស្ថិតក្នុងបញ្ជីពណ៌លឿងមានប្រទេសសរុបចំនួន ២២រួមមាន កម្ពុជា បេឡារុស ប៉ាគីស្ថាន តួកម៉េនីស្ថាន និងប្រទេសផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីពិចារណា ដែលមានន័យថា ក្រុមប្រទេសទំាងនេះ អាចធ្លាក់ចូលក្នុងបញ្ជីរឹតត្បិតទិដ្ឋាការ ឬផ្អាកទិដ្ឋាការទាំងស្រុង ប្រសិនបើមិនបានដោះស្រាយបញ្ហាដែលអាម៉េរិកលើកឡើង ក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង