681 ezgif.com resize
Swift cc time

សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ដំឡើងឋានន្តរស័ក្តិថ្នាក់«នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន នៅថ្ងៃទី ១៦ ខែមីនានេះ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ » នៃកងយោធពលខេមរភូមិន្ទ។នេះបើយោងតាមព្រះរាជ្យក្រឹត្យ។

ក្នុងព្រះរាជ្យក្រឹត្យ  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា សម្ដេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន បានចូលរួមជួយកសាងនយោបាយឈ្នះ-ឈ្នះ និង កសាងប្រព័ន្ធច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ឱ្យទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

បើតាមព្រះរាជ្យក្រឹត្យ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជចាត់ទុកសម្ដេច ទៀ បាញ់ និង សម្ដេច ម៉ែន សំអន គឺជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ ប្រជារាស្ត្រ ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារ និរន្តរភាពរាជានិយមកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង