Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីកម្ពុជាព្រមានប្រើ«កម្លាំងប្រដាប់អាវុធ»ប្រសិនបើមានការឈ្លានពានបូរណភាពទឹកដីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ មីនានេះ បានចេញសារព្រមានធ្ងន់ៗពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងត្រៀមខ្លួនជាប្រចាំ ប្រសិនបើមានការឈ្លានពានពីប្រទេសជិតខាងកម្ពុជា ជាពិសេសរឿងក្រុមអ្នកជ្រុលនិយមថៃ។ការព្រមានយ៉ាងដូច្នេះ ធ្វើឡើង អញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា” ។

 នៅចំពោះមុខសមាជិកសមាជិកាសមាគមឧកញ៉ាកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីសន្តិភាពនៅប្រទេសកម្ពុជារយៈពេល៥០០ឆ្នាំ ហើយចុងក្រោយនេះ គឺការប៉ះគ្នាជាមួយប្រទេសថៃ ក្នុងនោះមានដូចជានៅឆ្នាំ២០០៨ និង ២០១១ ជាដើម។សម្រាប់សម្តេច កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសណានោះទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ប្រសិនបើមានការឈ្លានពានកម្ពុជា កម្ពុជារក្សាសិទ្ធិនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី។កម្ពុជាមិនមាត់ មិនកនោះឡើយ តែត្រៀមខ្លួនជានិច្ច ដើម្បីការពារទឹកដីកម្ពុជា។ជាមួយគ្នានោះ បានជំរុញការកសាងផ្លូវនៅតាមតំបន់ព្រំដែនទាំងអស់ ដើម្បីពលរដ្ឋងាយស្រួលនៅក្នុងការប្រើប្រាស់ បង្កើនជីវភាព និងការពារតំបន់ព្រំដែន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង