Cctime 6monthsfree desktop
Cc times  web banner kh (2)

ឌូធើទេគ្រោងនឹងបង្ហាញខ្លួននៅក្នុង ICC នៅថ្ងៃទី ១៤ ខែមីនានេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Roa Duterte

ក្រុងឡាអេ៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Roa Duterte គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការចូលក្នុងតុលាការ ICC នៅថ្ងៃសុក្រ ទី ១៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ២រសៀល (ម៉ោងក្នុងតំបន់) នៅចំពោះមុខអង្គបុរេជំនុំជម្រះ I នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ICC ។

យោងតាម ICC អាជ្ញាធរនៃសាធារណរដ្ឋហ្វីលីពីនបានចាប់ខ្លួនលោក Duterte ស្របតាមដីកាចាប់ខ្លួនរបស់អង្គបុរេជំនុំជម្រះទី១ដែលចេញក្រោមត្រានៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥។ លោកត្រូវបានប្រគល់ខ្លួនទៅមន្ទីរឃុំឃាំងរបស់ ICC នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥។

លោក Duterte ត្រូវបានគេសង្ស័យពីឃាតកម្មដែលមានលក្ខណៈជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសហ្វីលីពីនចន្លោះពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១១ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩។ ក្នុងអំឡុងពេលដែល លោក Duterte គឺជាប្រធានាធិបតីហ្វីលីពីន អភិបាលក្រុង Davao។

(ពីឆ្វេង) ចៅក្រម Iulia Antoanella Motoc, ចៅក្រម Socorro Flores Liera និងចៅក្រម Reine Alapini-Gansou — ICC PHOTOS, INQUIRER PLUS GRAPHICS

អង្គបុរេជំនុំជម្រះ I មានសមាសភាពដោយចៅក្រម Iulia Antoanella Motoc (ប្រធានចៅក្រម) និងចៅក្រម Reine Adélaïde Sophie Alapini-Gansou និង María del Socorro Flores Liera។

គួរបញ្ជាក់ថាលោក ឌូធើតេ ដែលមានវ័យ ៧៩ឆ្នាំ គឺជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលបានបង្ហាញខ្លួន នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលនឹងត្រូវប្រឈមជាមួយនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង