
ក្រុងឡាអេ៖ ការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្វាគមន៍ចំពោះការចាប់ខ្លួន និង ផ្ទេរជនសង្ស័យ លោក Rodrigo Roa Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ដោយអាជ្ញាធរនៃសាធារណរដ្ឋហ្វីលីពីន។ ICC ថា ការចាប់ខ្លួននេះ ឈរលើមូលដ្ឋាននៃការស៊ើបអង្កេតឯករាជ្យ និង មិនលំអៀង។នេះបើយោងតាមសេចក្តីថ្លែងរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

ក្នុងសេចក្តីថ្លែងការណ៍ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានគូសបញ្ជាក់ថា លោក Duterte ធ្លាប់ជាអតីតអភិបាលក្រុង Davao និង ជាអតីតប្រធានាធិបតីហ្វីលីពីន គឺជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើឃាតកម្ម មាត្រាទី១ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដោយកាលពីឆ្នាំ ២០១៩ លោក Duterte ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មទាំងនេះ ជាផ្នែកនៃការវាយប្រហារយ៉ាងខ្លាំងក្លា និងជាប្រព័ន្ធ សំដៅប្រឆាំងនឹងប្រជាជនស៊ីវិល។

បើតាម ICC អង្គបុរេជំនុំជម្រះ បានកំណត់ថាមានហេតុផលសមហេតុផលដែលជឿថា លោក Duterte ទទួលបន្ទុកព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើឃាតកម្ម។ អង្គជំនុំជម្រះក៏បានកត់សម្គាល់ថា សំណុំរឿងប្រឆាំងនឹងលោក Duterte ស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការ ហើយឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់បានកើតឡើងក្នុងអំឡុងពេលដែលហ្វីលីពីនជារដ្ឋភាគីចំពោះលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតរបស់ ICC ។

ICC យល់បានចាត់ទុកការចាប់ខ្លួនលោក Duterte គឺជាការវិវឌ្ឍដ៏សំខាន់មួយក្នុងការស្វែងរកការទទួលខុសត្រូវរបស់ ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ក្នុងបរិបទនៃយុទ្ធនាការដែលគេហៅថា "សង្គ្រាមប្រឆាំងគ្រឿងញៀន" របស់លោក Duterte ។ នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការងារបន្តរបស់ ICC ដើម្បីធានានូវការទទួលខុសត្រូវចំពោះជនរងគ្រោះនៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ ICC ។ ពេលនេះ ការិយាល័យកំពុងចាប់ផ្តើមការរៀបចំឆ្ពោះទៅរកការបង្ហាញខ្លួនដំបូងរបស់លោក Duterte និងដំណើរការកាត់ទោសបន្តនៅចំពោះមុខតុលាការ។

ICC សូមថ្លែងអំណរគុណចំពោះជនរងគ្រោះ សាក្សី និងសកម្មជនទាំងអស់ពីប្រទេសហ្វីលីពីន ដែលបានបោះជំហានទៅមុខក្នុងកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតរបស់តុលាការ៕