Cctime 6monthsfree desktop
Cc times  web banner kh (2)

ដូណាល់ត្រាំកែប្រែទីតាំងសេតវិមានមួយចំនួនទៅជាកន្លែងតាំងរថយន្តតេស្លារបស់ Elon Musk

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រូបភាពដោយ៖ NBC News

អាម៉េរិក៖ លោកប្រធានាធិបតី Donald Trump បានប្រែក្លាយតំបន់ South Lawn នៃសេតវិមានដែលធ្លាប់ជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្លូវការ ពិធី និងសកម្មភាពកម្សាន្តផ្សេងរបស់សេតវិមានទៅជាទៅជាបន្ទប់តាំងបង្ហាញរថយន្ត Tesla បណ្តោះអាសន្នរបស់លោក Elon Musk។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកក្រុមហ៊ុនយក្សឡាន Tesla បានបញ្ជូនរថយន្ត Tesla ចំនួន 5 គ្រឿងរបស់ខ្លួនទៅកាន់សេតវិមាន ហើយចតវានៅលើផ្លូវសម្រាប់លោក ត្រាំ ដើម្បីត្រួតពិនិត្យដោយផ្ទាល់ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបាននិយាយនៅលើ Truth Social លោកត្រាំថាមានគម្រោងទិញរថយន្ត Tesla ដើម្បីបង្ហាញពីការគាំទ្ររបស់លោកចំពោះលោក Elon Musk និងក្រុមហ៊ុនដែលកំពុងធ្លាក់ចុះ។ លោក ត្រាំ លោកបានសសើរថារថយន្តស្រស់ស្អាតហើយក្រុមហ៊ុមលោកពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ខ្លាំងក្នុងការរចនាឡាន CyberTruck។

គួរបញ្ជាក់ថាទោះបីជាលោក ដូណាល់ត្រាំ ជារឿយៗតែងតែវាយប្រហារលើរថយន្តអគ្គិសនីក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុនក៏ដោយ លោកបានប្រាប់អ្នកសារព័ត៌មានថាលោកបានលឺរឿងល្អៗអំពីឡាន Teslas ពីមិត្តរបស់គាត់ ហើយពេលនេះរូបលោកបានអង្គុយនៅលើកៅអី ដោយមានអ្នកបើកឡានជា Elon Musk អង្គុយក្បែរគាត់ លោកត្រាំថាមានគម្រោងទិញរថយន្តនេះមួយគ្រឿង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង