
អូស្រា្តលី៖ មានផ្ទះអាជីវកម្ម និងផ្ទះរស់នៅប្រមាណ ២០ម៉ឺនខ្នងរងការវាយប្រហារនិងជនលិចជាខ្លាំងមិនធ្លាប់មានបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពីសំណល់នៃព្យុះស៊ីក្លូន Alfred បានជន់លិចនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី។ អាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ និងការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរនឹងបន្តកើតមានឡើងនៅទូទាំងឆ្នេរសមុទ្រប្រវែង ៤០០គីឡូម៉ែត្រដែលជាប់នឹងរដ្ឋ Queensland និង New South Wales ។ ការិយាល័យឧតុនិយមអូស្រា្តលីបានព្រមានទៀតថា ព្យុះត្រូពិចបានទម្លាក់ភ្លៀងក្នុងកម្ពស់ ៣០ សង់ទីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងលើទីក្រុង Brisbane នៃរដ្ឋ Queensland ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានបង្ហាញថា ទឹកជំនន់បានជន់លិចផ្លូវមួយចំនួនក្នុងទីក្រុងមួយចំនួនដែលបានបង្កឲ្យមានការប៉ះពាល់ដល់ពលរដ្ឋប្រមាណ ២.៥ លាននាក់ ហើយរថយន្តរាប់រយខ្នងបានជាប់គាំងមិនអាចធ្វើដំណើរទៅមុខបាន សេវាសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្ស ១៧ នាក់ពីការជន់លិច និងបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព។
លោក David Frank នាយករដ្ឋមន្ត្រីទីរដ្ឋ Queensland ប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ជំនន់ទឹកភ្លៀងកំពុងនាំឲ្យមានទឹកជំនន់ភ្លាមៗក៏ដូចជាទឹកជំនន់នៃក្នុងទន្លេភាគអាគ្នេយ៍បានបន្តកើនឡើងខ្លាំង»។យើងកំពុងជំរុញឲ្យប្រជាជនបន្តរក្សាការប្រុងប្រយ័ត្នដោយសារនឹងមានទឹកជំនន់កាន់តែខ្លាំងកើនឡើងបន្តទៀតនាពេលខាងមុខ»៕