Cctime 6monthsfree desktop
Cc times  web banner kh (2)

បំផ្ទុះគ្រាប់បែកនៅថៃផ្តាច់ជីវិតមនុស្សពីរនាក់ របួស១០នាក់នៅខេត្តណារ៉ាធីវ៉ាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រូបភាព៖ THE NATION 

ថៃ៖ មានយ៉ាងហើចណាស់មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត និង ១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកៃក្នុងការវាយប្រហារចំនួន ៣ទីតាំងក្នុងខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងប្រទេសថៃដោយក្រុមចង់ផ្តាច់ខ្លួន។ ហេតុការណ៍ដល់ភ្ញាក់ផ្អើលនេះបានកើតឡើងនៅទីតាំងទីមួយបង្កឡើងក្រុមបះបោរប្រដាប់អាវុធជាង ១០នាក់បានជិះឡានធំនិងឡានតូច ចូលទៅការិយាល័យស្រុកសុងសៃខ្លុកហើយបានបាញ់ប្រហារទៅលើអ្នកយាមនៅទីតាំងកើតហេតុបណ្តាលឲ្យស្លាប់ និងរបួសនៅនិងកន្លែង។

យោងតាមអាជ្ញាធរថៃការវាយប្រហាររបស់ពួកបះបោរចង់ផ្តាច់ទឹកដៃចំនួនបីបានផ្ទុះឡើងនៅក្នុងខេត្តណារ៉ាធីវ៉ាត់ បណ្តាលឱ្យមនុស្សស្លាប់ ២ នាក់ និងរបួស ១០ នាក់រងរបួសកាលពីយប់ថ្ងៃសៅរ៍។ មុនពេលកើតហេតុគេឃើញមានក្រុមបះបោលមួយក្រុមជិះឡានមកទីតាំងកើតហេតុហើយពួកគេបានបើកការបាញ់ប្រហារយ៉ាងកំរោលទៅលើមន្ត្រីការពារជាតិស្ម័គ្រចិត្តដែលឈរជើងនៅច្រកទ្វារ។

ក្រុមជនដៃដល់បានចតរថយន្តដែលបំពាក់ដោយគ្រឿងផ្ទុះនៅជិតអគារបន្ទប់សន្និសីទ មុនពេលបើកការបាញ់ប្រហារ និងគប់គ្រាប់បែកបីទៅបួនគ្រាប់ចូលទៅក្នុងការិយាល័យស្រុកភ្លាមៗគ្រាប់បែកបានផ្ទុះហើយក្រុមបះបោរបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។

គួរបញ្ជាក់ថាលោក ថាក់ស៊ីន គឺជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមានក្នុងតំបន់ក្រុមចង់ផ្តាច់ដីកំពុងតែរស់នៅដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ។

នៅក្នុងចន្លោះខែមករា ឆ្នាំ ២០០៤ ដល់ខែមករា ឆ្នាំ ២០២៥ មានឧប្បត្តិហេតុសន្តិសុខចំនួន ២២,៩៦២ ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើល ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧,៦៨៣ នាក់ និងរបួស ១៤,៤១៥ នាក់ ដែលជារឿយៗតែងតែមានការសម្លាប់ និងបំផ្ទុះគ្រាប់បែកផ្សេងនៅភាគខាងត្បូងនៅប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង