Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ថៃនឹងរៀបចំព្រឹត្តិការណ៍កីឡា«បាល់ទាត់មិត្តភាព»ដើម្បីអបអរសាទរទំនាក់ទំនង៧៥ឆ្នាំស្អែកនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមប្រកួតមិត្តភាពកាលពីឆ្នាំ២០១១។

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ នឹងរៀបចំ«ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ»នៅថ្ងៃទី ៨ មីនាស្អែកនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ពិធីប្រកួតនេះ រៀបចំឡើងក្រោមអធិបតីភាពពីថ្នាក់ដឹកនាំនៃក្រសួងការបរទេសកម្ពុជា និងភាគីរបស់ប្រទេសថៃ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងរៀបចំឡើងចំនួន២ប្រកួត គឺ ក្រុមទី១ ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃក្រុមទី២ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។

ការប្រកួតនេះ រៀបចំឡើងដោយមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ អញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជា។

បើតាមគម្រោងការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និង តារាល្បីៗរបស់ថៃ និង កីឡាករ និងតារាល្បីៗរបស់កម្ពុជា ចូលរួមជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ កញ្ញា ​ឆ្នាំ​២០១១​ កម្ពុជា និងថៃ ធ្លាប់បានរៀបចំ«ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ»ដោយមន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​រួម​មានសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហេង ​សំរិន​និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ​គឺ​លោក ​ស៊ុមច័យ ​វង្សសាវ៉ាត ​បាន​ចូល​រួម​ជា​លក្ខណៈ​មិត្តភាព​ដែល​បាន​ធ្វើ​ឡើង​នៅ​ពាហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ការ​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព គឺ​គ្មាន​អ្នក​ចាញ់ និងគ្មានអ្នកឈ្នះនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង