Cctime 6monthsfree desktop
Cc times  web banner kh (2)

តុលាការ​ព្រហ្មទណ្ឌ​ថៃ បដិសេធ​សំណើ​របស់​លោក ថាក់ស៊ីន ក្នុងការ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​​ឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ថាក់ស៉ីន ស៉ីណាវ៉ាត់។

បាងកក៖ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានចេញសេចក្តីបដិសេធចំពោះសំណើររបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក្នុងការចាកចេញពីប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី។ការបដិសេធនេះ គឺដោយសារលោកថាក់ស៊ីន នៅជាប់ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រកន្លងមក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានបើកសវនាការកាលពីម្សិលមិញ ដើម្បីពិនិត្យសម្រេចលើសំណើររបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក្នុងការចាកចេញពីប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ជាលទ្ធផល តុលាការថៃ បានសម្រេចទាត់ចោលសំណើររបស់លោកថាក់ស៊ីន ក្រោមហេតុផលថា លោកនៅជាប់បទចោទក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រថៃនៅឡើយមិនអាចចាកចេញក្រៅប្រទេសបាន។

កាលពីខែកុម្ភៈ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ដើម្បីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយបានពិភាក្សាលើបញ្ហារាប់សិបជំពូក រួមទាំងបញ្ហាមីយ៉ាន់ម៉ា និងរូបិយបណ្ណគ្រីបតូ។ប៉ុន្តែការចាកចេញនៅពេលនោះ តុលាការថៃ បានតម្រូវឱ្យលោកបង់ប្រាក់ធានាចំនួន ៥ លានបាត និង ការប្តេជ្ញាចិត្តដើម្បីរាយការណ៍ត្រឡប់មកវិញក្នុងរយៈពេលបីថ្ងៃ។

កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ធ្វើដំណើរទៅកាន់ប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំមួយ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែបានបដិសេធសំណើរបស់​លោក ដែលក្នុងឱកាសជាមួយគ្នានោះ ចង់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងកម្ពុជាផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង