Cctime 6monthsfree desktop
Cc times  web banner kh (2)

មនុស្សប្រមាណ១៥នាក់រងរបួសក្រោយយន្តហោះ​ចម្បាំង​កូរ៉េ​ខាងត្បូង​ពីរ​គ្រឿង​ច្រឡំ​ទម្លាក់​គ្រាប់​បែក​លើ​ភូមិ​មួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លំនៅឋានប្រជាពលរដ្ឋ។រូបភាព៖ ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង

កូរ៉េខាងត្បូង៖ មនុស្ស​យ៉ាងតិច ១៥ នាក់​បាន​រង​របួស​នៅ​ពេល​ដែល​យន្តហោះ​ចម្បាំង​កូរ៉េ​ខាងត្បូង​ពីរ​គ្រឿង​ច្រឡំ​ទម្លាក់​គ្រាប់​បែក​លើ​ភូមិ​មួយ​ដែល​មាន​មនុស្ស​រស់នៅ​ក្នុង​អំឡុង​ការ​ធ្វើ​សមយុទ្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង។

​យន្តហោះ​ចម្បាំង KF-16 ​ពីរ​គ្រឿង បាន​ទម្លាក់គ្រាប់បែកចំនួន៨គ្រាប់ នៅខាងក្រៅកន្លែងហ្វឹកហាត់ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងការទម្លាក់គ្រាប់បែកខុសដែលមិនធ្លាប់មានពីមុនមកលើទីប្រជុំជនស៊ីវិលមួយ។យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​នេះ​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក និង​ កូរ៉េ​ខាងត្បូង​ នៅ​ជិត​ព្រំដែន​រវាង​កូរ៉េ​ខាងត្បូង ​និង​កូរ៉េ​ខាងជើង។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស ១៥ នាក់ក្នុងនោះមានទាហាន ២ នាក់ និងជនបរទេសពីរនាក់ រងរបួសស្រាលរហូតដល់ធ្ងន់ធ្ងរ និង បានបំផ្លាញព្រះវិហារមួយ និងអគារចំនួន ៧ផ្សេងទៀត។ 

អាជ្ញាធររំពឹងថា ចំនួនអ្នករបួសនឹងកើនឡើង ខណៈដែលមនុស្សកាន់តែច្រើនបានស្នើសុំការព្យាបាល អ្នកស្រុកប្រហែល ៥០ នាក់នៅក្នុងតំបន់នេះ បានជម្លៀសឆ្ងាយពីកន្លែងទម្លាក់គ្រាប់បែក។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បានស្រង់សម្តីមន្ត្រីយោធាថា យន្តហោះចម្បាំង KF-16 ចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត "មិនធម្មតា" បានបញ្ចេញគ្រាប់បែក MK-82 ចំនួនបួនគ្រាប់ នៅខាងក្រៅកន្លែងហ្វឹកហ្វឺននៅទីក្រុង Pocheon នៅម៉ោង 10:04 ព្រឹក។ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដែលដឹកនាំដោយអនុប្រធានសេនាធិការ ឧត្តមសេនីយ៍ឯក Park Ki-wan និង បានសុំទោសចំពោះការខូចខាតដល់ជនស៊ីវិល។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងមានការសោកស្តាយចំពោះការខូចខាតជនស៊ីវិលពីគ្រោះថ្នាក់នៃការដោះលែង (គ្រាប់បែក) ខុសប្រក្រតី និងសូមជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័សនៃអ្នករងរបួស" ។ "យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងសំណងសម្រាប់ការខូចខាត"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង