Smart saver cctime web bannertif

លោក ដូណាល ត្រាំ ត្រៀមចុះហត្ថលេខាលុបចោល«នាយកដ្ឋានអប់រំអាម៉េរិក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
The US Department of Education building in Washington, DC.

អាម៉េរិក៖លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក អាចនឹងសម្រេចចិត្តក្នុងសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាដើម្បីលុប «នាយកដ្ឋានអប់រំ»ចោល ហើយបច្ចុប្បន្ននេះ ក្រុមមន្ត្រីរដ្ឋបាលរបស់លោកកំពុងរៀបចំឯកសារនានានៃសេចក្តីសម្រេច។នេះបើយោងតាមប្រភពពីមន្ត្រីដែលថ្លែងប្រាប់បណ្តាញសារព័ត៌មានអាម៉េរិក CNN។

សេចក្តីរាយការណ៍ពី CNN លោក ដូណាល ត្រាំ កំពុងរៀបចំសេចក្តីព្រាងដីកា ដើម្បីបើកដំណើរការបិទ នាយកដ្ឋានអប់រំ ក្រោមមូលហេតុ ការគ្រប់គ្រងការអប់រំរបស់អាម៉េរិកនេះ មិនបានអប់រំកុមារក្នុងប្រទេសអាម៉េរិកមិនបានល្អ ចាយថវិកាអស់ច្រើនខ្វះគុណភាព។

ផែនការលោកត្រាំនេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រមិពីគណបក្សប្រជាធិបតេយ្យ រិះគន់រដ្ឋបាលលោកត្រាំ ចំពោះចំណាត់ការរុះរើនាយកដ្ឋានអប់រំ ដោយបានចោទថា លោកត្រាំមិនចង់ឱ្យពលរដ្ឋអាម៉េរិកទទួលបានការអប់រំ ហើយប្រសិនលុបវានឹងប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក ជាពិសេស គ្រួសារដែលមានជីវភាពទាប និងកុមារពិការជាដើម។

គួរបញ្ជាក់ថា មុនឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក ទី៤៧ លោក ដូណាល ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ទៅនាយកដ្ឋានអប់រំថា ជាសញ្ញានៃការហួសចំណុះរបស់សហព័ន្ធ ហើយបានចងវាទៅនឹងបញ្ហាសង្រ្គាមវប្បធម៌ ហើយលោកសង្ឃឹមថា នឹងធ្វើបានល្អក្នុងការដកខ្លួនចេញពីការងារ។

បើតាម CNN ទោះបីលោកត្រាំ ទទួលបានជោគជ័យក្នុងការបញ្ចប់នាយកដ្ឋានក៏ដោយ ក៏កម្មវិធី និង ថវិកាមួយចំនួនអាចត្រូវបានរក្សាទុក និង ផ្លាស់ប្តូរទៅកាន់ទីភ្នាក់ងារផ្សេងទៀត ជាកន្លែងដែលពួកគេស្នាក់នៅមុនពេលនាយកដ្ឋាននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ និងបានជួយគាំទ្រដល់ការអប់រំរបស់សិស្សមកពីគ្រួសារមានប្រាក់ចំណូលទាប និង កុមារពិការជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង