Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ដូណាល ត្រាំ ប្រកាសថា អាម៉េរិក ត្រូវការ«​តំបន់Greenland»​ពី​ដាណឺម៉ាក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផែនទីស្តីពី រ«​តំបន់Greenland» របស់ដាណាម៉ាក។រូបភាព៖ BBC

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក លោក ដូណាល ត្រាំ បានថ្លែងសន្ទរកថាក្នុងរដ្ឋសភាអាម៉េរិកនៅថ្ងៃទី ៤ មីនា ប្រកាសថា អាម៉េរិក ក្រោមការដឹកនាំរបស់លោក គឺចាំបាច់ត្រូវការយក«​តំបន់Greenland»​ ពី​ដាណឺម៉ាក ក្រោមហេតុផល សន្តិសុខជាតិ និង អន្តរជាតិ។ជាមួយការប្រកាស លោកត្រាំថែមទាំងបានប្រលយជាសារព្រមានថា លោកនឹងធ្វើអ្វីដែលនឹងកើតមានដែលគ្រប់គ្នាគិតអត់ដល់។

ថ្លែងសន្ទរកថា ក្នុងសភាអាម៉េរិក ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក លោក ដូណាល ត្រាំ នៅតែចិញ្ចឹមចិត្តចង់បាន«​តំបន់ Greenland» ​ពី​ដាណឺម៉ាក និងថែមប្រកាសធានាជូនសុវត្តិភាព សន្តិសុខ និងការរីកចម្រើនជូន ប្រជាជនទាំងអស់ដែលកំពុងរស់នៅតំបន់ស្វយ័ត Greenland។

បើតាមលោក ដូណាល ត្រាំ  "យើងនឹងរក្សាសុវត្តិភាពឲ្យអ្នក យើងនឹងធ្វើឱ្យអ្នកមាន ហើយយើងរួមគ្នា យើងនឹងនាំយក Greenland ទៅឲ្យខ្ពស់ដូចដែលអ្នកមិនធ្លាប់គិតពីមុនមក"។សម្រាប់លោកត្រាំ ​តំបន់ Greenland​ គឺមានសារៈសំខាន់​ខាងផ្នែក​សន្តិសុខ​ដល់​សហរដ្ឋ​អាម៉េរិក និង ​អន្តរជាតិ ដែលចាំបាច់ត្រូវតែអាម៉េរិក​គ្រប់គ្រង។

លោកត្រាំ បានបញ្ជាក់ថា ប្រជាជនកំពុងរស់នៅតំបន់នោះ មិនចង់នៅក្រោមដាណឺម៉ាក​បន្តទៀត​ ហើយ​ចង់​បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនមួយ ហើយធនធាន​ធម្មជាតិ​ដ៏សម្បូរនៅទីនោះ​នឹង​ជួយឲ្យសម្រេចបានគោលបំណងនេះ។ជាមួយគ្នានេះ លោកត្រាំថែមទាំងព្រលយសារព្រមានថា លោកនឹងធ្វើអ្វីដែលនឹងកើតមានដែលគ្រប់គ្នាគិតអត់ដល់។

គួរបញ្ជាក់ថា កន្លងទៅប្រព័ន្ធផ្សព្វផ្សាយខ្លះ បានបង្ហាញពីការស្ទង់មតិថា ប្រជាជន Greenlanders ភាគច្រើនប្រឆាំងនឹងការចូលរួមក្នុងអាម៉េរិក ទោះបីជាភាគច្រើនពេញចិត្តនឹងឯករាជ្យភាពពីប្រទេសដាណឺម៉ាកក៏ដោយ។ទីតាំងយុទ្ធសាស្ត្ររបស់ Greenland និង ធនធានរ៉ែដ៏សម្បូរបែបអាចផ្តល់អត្ថប្រយោជន៍ដល់អាម៉េរិក វាស្ថិតនៅតាមបណ្តោយផ្លូវខ្លីបំផុតពីអឺរ៉ុបទៅអាម៉េរិកខាងជើង ដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធព្រមានមីស៊ីលផ្លោងរបស់អាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង