681 ezgif.com resize
Swift cc time

លោកត្រាំ៖លោក ហ្សិលលិនស្គី ផ្ញើលិខិតមកលោក ដើម្បីចរចាបញ្ចប់សង្គ្រាមបើកផ្លូវទៅរកសន្តិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី និង លោក ដូណាល ត្រាំ។

អាម៉េរិក៖ ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅក្នុងសភាអាម៉េរិកកាលពីថ្ងៃទី ៤ មីនា ម៉ោងនៅតំបន់លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសថាប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី Volodymyr Zelensky បានផ្ញើសំបុត្រមកលោក ដើម្បីទទួលយកការចរចា បញ្ចប់សង្គ្រាម៣ឆ្នាំជាមួយរុស្ស៊ី បើកផ្លូវស្វែងរកសុខសន្តិភាពជូនប្រទេស និង ប្រជាជនអ៊ុយក្រែន។

ថ្លែងក្នុងសភាអាម៉េរិក លោក ដូណាល ត្រាំ ដែលតាំងខ្លួនជាស្តេចថ្មីនៅអាម៉េរិក បានប្រកាសថា លោកទទួល "លិខិតសំខាន់" ពីមេដឹកនាំអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី បង្ហាញពីការត្រៀមខ្លួនរបស់លោកដើម្បីចូលតុចរចាបញ្ចប់សង្គ្រាម៣ឆ្នាំជាមួយប្រទេសរុស្ស៊ីហើយនាំមកនូវសុខសន្តិភាពជូនប្រទេសអ៊ុយក្រែនវិញ។

បើតាមលោកត្រាំ ក្រុមរបស់លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបានសន្តិភាពយូរអង្វែងជូនអ៊ុយក្រែន ហើយពិតជាមានតម្លៃណាស់ដែលរដ្ឋបាលរបស់លោក ដើម្បីជួយអ៊ុយក្រែនរក្សាអធិបតេយ្យភាព និង ឯករាជ្យភាពរបស់ខ្លួន ទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីរ៉ែ និង សន្តិសុខ អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ក្នុងការចុះហត្ថលេខានៅពេលណាដែលងាយស្រួល។

លោកត្រាំថ្លែងថា " ខ្ញុំ​ដឹង​គុណ​ដែល​គាត់​បាន​ផ្ញើ​សំបុត្រ​នេះ។ ទើប​ទទួល​បាន​វា​បន្តិច​មក​ហើយ។ ក្នុងពេលដំណាលគ្នា យើងមានការពិភាក្សាយ៉ាងធ្ងន់ធ្ងរជាមួយរុស្ស៊ី ហើយបានទទួលសញ្ញាខ្លាំងថា ពួកគេត្រៀមខ្លួនសម្រាប់សន្តិភាព"

គួរបញ្ជាក់ថា មុនលោកហ្សិលលិនស្គី ផ្ញើលិខិតទៅលោកត្រាំ គឺបន្ទាប់ពី រដ្ឋបាល ដូណាល ត្រាំ ចេញបទបញ្ជាឱ្យរដ្ឋបាលរបស់លោកផ្អាកជំនួយទាំងអស់ដល់អ៊ុយក្រែន រួមទាំងសព្វាវុធក្នុងការដឹកជញ្ជូន ដែលជាសកម្មភាពមួយកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនៅលើកាមេរ៉ាដ៏ចម្រូងចម្រាសរវាងប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី Volodymyr Zelensky និង លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង