Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ី និងមីយ៉ាន់ម៉ា ចុះកិច្ចព្រមព្រៀងលើការសាងសង់«រោងចក្រនុយក្លេអ៊ែរ»ខ្នាតតូចនៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក Vladimir Putin និង លោក​ឧត្តមសេនីយ Min Aung Hlaing។រូបភាព៖ REUTER

ម៉ូស្គូ៖ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ មីនា បានចុះកិច្ចព្រមព្រៀងរួមគ្នា សម្រេចបង្កើន«រោងចក្រនុយក្លែអ៊ែរ»ខ្នាតតូចក្នុងប្រទេសមីយ៉ាន់ម៉ា។ការប្រកាសនេះ ធ្វើឡើងក្នុង​ជំនួប​រវាង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ និង​ នាយក​រដ្ឋមន្ត្រី ​មីយ៉ាន់​ម៉ា លោក​ឧត្តមសេនីយ Min Aung Hlaing និង ​ប្រធាន​សហព័ន្ធ​រុស្ស៊ី លោក Vladimir Putin  នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន REUTER។

REUTER បានរាយការណ៍ថា មេដឹកនាំរបស់ រុស្ស៊ី និងមីយ៉ាន់ម៉ា បានពិភាក្សាជាយូរមកហើយអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនឹងមានម៉ាស៊ីនរ៉េអាក់ទ័រទឹកសម្ពាធ RITM-200។ហើយរុស្ស៊ីបាននឹងកំពុងជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាពិសេស ក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ហើយថែមទាំងបានសម្តែងការគាំទ្រចំពោះការកែលម្អស្ថានភាពផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមប្រភពដដែល បានស្រង់សេចក្តីថ្លែងការណ៍រួមរវាងមេដឹកនាំរុស្ស៊ី និង មីយ៉ាន់ម៉ា បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ខណៈក្នុងឆ្នាំ២០២៤កន្លងទៅពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ប្រមាណ ៤០% រហូត​ដល់​ប្រមាណ ២ ពាន់​លាន​ដុល្លារ ហើយប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញពាណិជ្ជកម្មទៅវិញទៅមក និង កំពុងសហការគ្នាក្នុងវិស័យកម្ចី និង ហិរញ្ញវត្ថុ។

ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា "យើងត្រៀមពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងទៅកាន់វិស័យផ្សេងទៀតផងដែរ ជាពិសេស ក្នុងការជំរុញធនធានថាមពលកកើតឡើងវិញ និង បានយល់ព្រមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះនឹងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនីជាច្រើន សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ បង្កើតឱកាសការងារ និងលើកកំពស់ជំនាញបច្ចេកទេសនៅក្នុងប្រទេស យើងកំពុងអនុវត្តគម្រោងរួមគ្នាក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់"

បណ្តាញព័ត៌មាន REUTER បន្តរាយការណ៍ទៀតថា ដោយមានជំនួយពីរុស្ស៊ី មជ្ឈមណ្ឌលវិភាគទិន្នន័យ សម្រាប់ព័ត៌មានផ្កាយរណប ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសទាំងពីរក៏នឹងសហការគ្នាក្នុងវិស័យវប្បធម៌ និង មនុស្សធម៌។មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ី គ្រោងនឹងបើកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមជ្ឈមណ្ឌល​ពីរ​សម្រាប់​វប្បធម៌​ភូមា និង​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក​ឧត្តមសេនីយ Min Aung Hlaingទៅរុស្ស៊ីពេលនេះ មានអនុស្សរណៈនៃការយោគយល់ចំនួនដប់ ត្រូវបានផ្លាស់ប្តូររវាងរដ្ឋាភិបាលទាំងពីរ ស្តីពីការទទួលស្គាល់សញ្ញាបត្រ និងសញ្ញាបត្រសិក្សា មូលដ្ឋាននៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពតូចនៅក្នុងប្រទេសមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាពនុយក្លេអ៊ែរ និង វិទ្យុសកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង