Cctime 6monthsfree desktop
Cc times  web banner kh (2)

ដូណាល ត្រាំ ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែនក្រោយប៉ះសម្តីគ្នាជាមួយលោក វ៉្លូឌីមៀរ ហ្សិលលិនស្គី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពប៉ះសម្តីគ្នារវាងលោកត្រាំ និង លោកហ្សិលលិនស្គី នៅវិមានអាម៉េរិក។

អាម៉េរិក៖ រដ្ឋបាល ដូណាល ត្រាំ កំពុងផ្អាកជំនួយទាំងអស់ដល់អ៊ុយក្រែន រួមទាំងសព្វាវុធក្នុងការដឹកជញ្ជូន ដែលជាសកម្មភាពមួយកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនៅលើកាមេរ៉ាដ៏ចម្រូងចម្រាសរវាងប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី Volodymyr Zelensky និង  លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក។នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអាម៉េរិក FOX NEWS នៅព្រឹកថ្ងៃទី ៤ មីនានេះ។

យោងតាមមន្ត្រីសេតវិមានបានបញ្ជាក់នៅថ្ងៃចន្ទ ទី០៣ ខែមីនា (ម៉ោងនៅអាម៉េរិក) ថាសហរដ្ឋអាម៉េរិកកំពុងផ្អាកជំនួយយោធាដល់អ៊ុយក្រែន និងពិនិត្យមើលជំនួយ ដើម្បីធានាថា ខ្លួនកំពុងរួមចំណែកដល់ដំណោះស្រាយ ដោយពេលវេលានៃបន្តផ្តល់នោះមិនត្រូវបានបញ្ចាក់ពីមន្រ្តីសេតវិមានឡើយ។ ការផ្អាកនេះនឹងមានរយៈពេលរហូតដល់លោក ត្រាំ អាចកំណត់បានថាមេដឹកនាំរបស់ប្រទេសអ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះការស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។

ជាមួយគ្នានេះដែរសព្វាវុធយោធារបស់សហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នមិនស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវផ្អាក រួមទាំងសព្វាវុធដែលកំពុងនៅលើយន្តហោះ និងកប៉ាល់ ឬកំពុងរង់ចាំនៅតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។

គួរបញ្ជាក់ថាជម្លោះដល់តឹងសរសៃកវាងលោកដូណាល់ត្រាំ និងមេដឹកនាំអ៊ុយក្រែនលោកហ្សេលែនស្គីបានផ្ទុះឡើងក្នុងការិយាល័យលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន ក្នុងជំនួបក្តៅគគុកជាង ៤០នាទី ដូណាល់ត្រាំបានចាត់ទុកលោកហ្សេលែនស្គីកំពុងតែលេងល្បែងសង្រ្គាមលោកលើកទី៣ និងព្រមានថាអ៊ុយក្រែននឹងខ្ទិចត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះប្រសិនបើគ្មានជំនួយអាម៉េរិកចាប់តាំងពីសង្រ្គាមបានផ្ទុះ៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង