Cctime 6monthsfree desktop
Cc times  web banner kh

សភាអាម៉េរិកស្នើបោះពុម្ពលុយក្រដាស«២៥០ដុល្លារ»ដាក់រូបលោកដូណាល់ត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សមាជិកសភាពអាម៉េរិកនិងជាអ្នកតំណាងរដ្ឋនៃអាម៉េរិកខាងជើងលោក Joe Wilson បានស្នើនិងធ្វើសេចក្តីព្រាងច្បាប់ដែលយករូបលោក Donald Trump ដាក់បង្ហាញលើក្រដាស់ពុម្ភលុយថ្មី $២៥០ ជាការឆ្លើយតបទៅនឹងការធ្វើឲ្យធ្លាក់អតិផរណារបស់រដ្ឋាភិបាលចាស់គឺលោកចូបៃដិន និងជំរុញសេដ្ឋកិច្ចអាម៉េរិកសារឡើងវិញ។

លោក Joe Wilson បានសរសេររៀបរាប់ក្នុងបណ្តាញសង្គម X ថា "Bidenflation" ដែលអតិផរណាលោកបៃដិនបានបន្សល់បានឡើងដល់ ៩.១ ភាគរយក្នុងឆ្នាំ ២០២២ ក្នុងអំឡុងពេលលោកកាន់អំណាចដែលដើម្បីទប់ស្កាត់ការកើនឡើងបែបនេះអាម៉េរិកត្រូវតែបោះពុម្ពលុយបន្ថែមទៀត។

ជាការឆ្លើយតបរតនាគារអាម៉េរិក ដែលទទួលខុសត្រូវក្នុងការជ្រើសរើសនិងសម្រេចយកបុគ្គណាម្នាក់មកធ្វើជាក្រដាស់ប្រាក់លុះត្រាតែបុគ្គលនោះជាមនុស្ស ដែលពលរដ្ឋអាម៉េរិកចាត់ទុកថាបានកសាងស្នាដៃជាច្រើន និងជាប្រវត្តិសាស្រ្ត ទោះជាយ៉ាងណាក៏ដោយច្បាប់សហព័ន្ធអាម៉េរិកក៏បានចែងហាមប្រាមមិនឲ្យដាក់មុខរបស់បុគ្គលណាម្នាក់ដែលនៅមានជីវិតបង្ហាញលើរូបិយប័ណ្ណរបស់សហរដ្ឋអាម៉េរិកឡើយ។

លោក Joe Wilson 

បច្ចុប្បន្ននេះរូបិយប័ណ្ណក្រដាសប្រាស់អាម៉េរិកមាន ៧ ប្រភេទ ដោយក្រុមប្រឹក្សាសហព័ន្ធបម្រុងបច្ចុប្បន្នចេញក្រដាសប្រាក់ $1, $2, $5, $10, $20, $50, និង $100 ដោយក្នុងនោះមានរូបអតីតប្រធានាធិបតីអាម៉េរិក George Washington, Thomas Jefferson, Abraham Lincoln, Andrew Jackson លោក Ulysses Grant, លោក Benjamin Franklin ជាដើម។ កាលពីដើមសហរដ្ឋអាម៉េរិកធ្លាប់បានបោះពុម្ពលុយក្រដាស់ $500, $1,000, $5,000 និង $10,000 ត្រូវបានបោះពុម្ពចុងក្រោយក្នុងឆ្នាំ ១៩៤៥ ប៉ុន្តែត្រូវបានផ្អាកការបោះពុម្ពនៅឆ្នាំ ១៩៦៩ ដោយសារតែកង្វះការប្រើប្រាស់ដោយសារតែជាចំនួនទឹកលុយច្រើនសន្ធឹកសន្ធាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង