
ថៃ៖ ប្រទេសថៃក្នុងតំបន់ជាច្រើននឹងទទួលរងព្យុះកម្តៅកើនឡើងលើសពី ៤៣ អង្សាសេចាប់ពីខែមីនាខាងមុខនេះដែលព្យុះកម្តៅនេះនឹងអូសបន្លាយរហូតដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ ដោយក្នុងនោះពលរដ្ឋនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងមិនធ្លាប់កើតមានពីមុន។នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ THE NATION។

យោងតាមនាយកដ្ឋានព្យាករណ៍ឧតុនិយមថៃបានឲ្យដឹងថារដូវក្ដៅឆ្នាំនេះនឹងមានកំដៅខ្លាំងនៅតំបន់ខ្លះនៃប្រទេសថៃ ដោយសីតុណ្ហភាពកើនឡើងដល់ ៤២ ឬ ៤៣°C ចាប់ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា ហើយក៏នឹងកើតមានព្យុះរដូវក្តៅម្តងម្កាល ខ្យល់បក់ខ្លាំង និងអាចនឹងមានភ្លៀងធ្លាក់នៅតំបន់ខ្លះ ដែលនឹងជួយបន្ថយកម្តៅក្នុងតំបន់មួយចំនួន៕