Cctime 6monthsfree desktop
Cc times  web banner kh

អ្នកនាំពាក្យការពារជាតិកម្ពុជា គាំទ្រការបដិសេធរបស់ចិន ពាក់ព័ន្ធការផ្សាយបង្ខូចបង្អាប់ទំនាក់ទំនងកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងនៃការលើកឡើងរបស់លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា-ចិន ដែលលោកបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា-ចិនមានភាពរកាំរកូស»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានចំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។

លោកបានរម្លឹកថា នាពេលកន្លងមក កម្ពុជានិងចិន បានបង្កើតឲ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង ៦លើកកន្លងមកចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៤«សមយុទ្ធនាគមាស» បានពង្រីកវិសាលភាពបន្ថែម ដោយវិវត្តន៍ពីការហ្វឹកហ្វឹនលើគោកដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ»។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះ នឹងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង