Cctime 6monthsfree desktop
Cc times  web banner kh

អ្នកនាំពាក្យការពារជាតិចិន៖ ទំនាក់ទំនងយោធាកម្ពុជា-ចិន រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ លោក Wu Qian នាយកការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងបកស្រាយបញ្ជាក់ពីជំហរទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា ដែលនៅតែរក្សាបានប្រៀបដូចបងប្អូនរឹងមាំដូចថ្ម ក្រោយពីមានការផ្សព្វផ្សាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជា៕

លោក Wu Qian បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការលើកឡើងដែលពាក់ព័ន្ធ គឺប្រឌិតទាំងស្រុង គឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។

លោកបានលើកឡើង ពីការរក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ដោយកន្លងមក ភាគីទាំងពីរបានរៀបចំសមយុទ្ធរួម "នាគមាស" ចំនួនប្រាំមួយលើក និងលំហាត់សមយុទ្ធ "ទេវតាសន្តិភាព" ប្រកបដោយជោគជ័យ ព្រមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យនានា ដូចជាសាលាយោធា ការងារដោះមីន និងព័ត៌មានជាដើម។ ថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា ក៏បានផ្តល់មេដាយជូនដល់សាលាយោធាដែលផ្តល់ជំនួយពីចិនដល់កម្ពុជា និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធា ដែលបានផ្តល់ជំនួយដោយចិននៅកម្ពុជាផងដែរ។

បើតាមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ជំហានបន្ទាប់ យោធាចិននឹងធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរបានសម្រេច ហើយជំរុញទំនាក់ទំនងរវាងយោធាទាំងពីរឱ្យឈានដល់កម្រិតថ្មី និងសម្រេចបាននូវការអភិវឌ្ឍន៍ថ្មីបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង