Cctime 6monthsfree desktop
Cc times  web banner kh

ក្រឡាប់ឡានក្រុងនៅថៃផ្តាច់«ជីវិត»មនុស្ស១៨នាក់ និងរបួស ៣១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ មានយ៉ាងហើចណាស់មនុស្សប្រមាណ ១៨នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងដឹកអ្នកដំណើរមួយកើតឡើងនៅយប់ថ្ងៃពុធ។តាមប្រព័ន្ធផ្សព្វផ្សាយថៃឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខេត្ត Prachinburi ក្នុងអំឡុងពេលរថយន្តធ្វើដំណើរនាពេលយប់ពីភាគខាងជើងប្រទេសថៃទៅកាន់ខេត្ត Rayong សម្រាប់ដំណើរទេសចរណ៍ក្នុងក្រុង។

តាមអាជ្ញាធរថៃបានអះអាងថាបច្ចុប្បន្នប៉ូលីសជំនាញកំពុងសម្របសម្រួលជាមួយប៉ូលីសតំបន់ក្នុងការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ហើយនឹងពង្រឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនសាធារណៈទាំងអស់ ដើម្បីធានាថាពួកគេបំពេញតាមស្តង់ដារសុវត្ថិភាព។

សុវត្ថិភាពផ្លូវគឺជាបញ្ហាចម្បងនៅក្នុងប្រទេសថៃ ដែលយោងទៅតាមអង្គការសុខភាពពិភពលោកប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសសមាជិក ១៧៥ ចួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ឧប្បត្តិហេតុឆេះឡានដឹកសិស្សកាលពីខែតុលាឆ្នាំ ២០២៤

ឧប្បត្តិហេតុស្រដៀងគ្នានេះដែរកាលពីខែតុលាឆ្នាំមុនមានសិស្ស និងគ្រូបង្រៀនសរុបចំនួន ២៣ នាក់បានស្លាប់នៅក្នុងភ្លើងឆេះរថយន្តក្រុងដ៏គួរឱ្យរន្ធត់មួយខណៈពេលកំពុងធ្វើដំណើរទៅសាលារៀន ការឆាបឆេះនោះផ្តើមចេញពីសំបកកង់រថយន្តមួយផ្ទុះ ហើយរថយន្តបានខ្ទាតទៅប៉ះរបាំងផ្លូវហើយបណ្តាលឲ្យឆាបឆេះពេញរថយន្តដោយសារតែរថយន្តជាប្រភេទប្រើហ្គាស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង