
សិង្ហបុរី៖ ធនាគារយក្សមួយនៅសិង្ហបុរីដែលមានឈ្មោះថា DBS បានប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ៤ពាក់នាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ និងដាក់ការងារទាំងនោះជំនួសដោយបញ្ញាសិប្បនិមិត្ត (AI) ឲ្យធ្វើការវិញដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់បច្ចេកវិទ្យា ក៏ដូចជាការសន្សំសំចៃថវិការរបស់ក្រុមហ៊ុន។

យោងតាមការប្រកាសរបស់ធនាគារ DBS ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់បុគ្គលិកបណ្តោះអាសន្ន និងបុគ្គលិកជាប់កិច្ចសន្យា ដែលជាផ្នែកមួយនៃការកាត់បន្ថយកម្លាំងពលកម្ម និងជំនួសឲ្យ AI ធ្វើការជំនួសវិញ។ បុគ្គលិកអចិន្ត្រៃយ៍នឹងមិនរងផលប៉ះពាល់ដោយការកាត់បន្ថយឡើយ។ វិធានការកាត់បន្ថយនេះនឹងធ្វើឱ្យធនាគារ DBS ក្លាយជាធនាគារធំដំបូងគេដែលយក AI ធ្វើការជំនួសកម្លាំងពលកម្មរបស់មនុស្ស។

បច្ចុប្បន្ននេះធនាគារ DBS មានបុគ្គលិកបម្រើការងារបណ្តោះអាសន្ន និងជាប់កិច្ចសន្យាចន្លោះពី ៨,០០០ ទៅ ៩,០០០ នាក់ ដោយធនាគារនេះមានបុគ្គលិកសរុបប្រហែល ៤១,០០០ នាក់៕