
អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក Donald Trump នៅថ្ងៃទី ២៥ ខែកុម្ភៈ បានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ក្នុងការលក់ប័ណ្ណមាស តម្លៃ ៥ លានដុល្លារដល់គ្រប់ជនបរទេស ដែលរស់នៅអាម៉េរិកមានសិទ្ធចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរី និងគ្រប់ពេលវេលា។
លោកប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ក្នុងការលក់ប័ណ្ណមាស តម្លៃ ៥ លានដុល្លារដល់គ្រប់ជនបរទេស ដែលរស់នៅអាម៉េរិកមានសិទ្ធចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរី និងគ្រប់ពេលវេលា។

លោក Trump បានលើកឡើងថា កម្មវិធីថ្មីដែលគួរឱ្យភ្ញាក់ផ្អើលនឹងអនុញ្ញាតឱ្យអ្នកប្រើបណ្ណមាសមានសិទ្ធអាចចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរីដូចជាពលរដ្ឋក្នុងប្រទេស។ បណ្ណមាសនេះ នឹងត្រូវលក់ក្នុងតម្លៃប្រហែល ៥ លានដុល្លារ ដោយចាប់ផ្តើមក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោក Trump គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចុងក្រោយបំផុតរបស់លោក រួមទាំងការពនិត្យពន្ធលើការនាំចូលទង់ដែងផងដែរ។ លោក Trump បាននិយាយថា "យើងនឹងអាចលក់បានប្រហែលមួយលានសន្លឹក ប្រហែលជាច្រើនជាងនេះ"។ "ប្រសិនបើអ្នកបូកលេខ ពួកវាល្អណាស់"
ជាមួយគ្នានោះ លោក Lutnick បានពន្យល់ថា ប័ណ្ណមាស លោក Trump នឹងជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ ឬកម្មវិធីទិដ្ឋាការ EB-5 ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយផ្តល់មូលនិធិដល់គម្រោងបង្កើតការងារនៅក្នុងសហរដ្ឋអាម៉េរិក។ លោកបានព្យាករថា កម្មវិធីប័ណ្ណមាសនឹងក្លាយជាអ្នករកលុយឲ្យរដ្ឋាភិបាលអាម៉េរិក ដោយលើកហេតុផលថា ក្រុមហ៊ុនជាច្រើននឹងបង់ថ្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាដល់គ្រប់ជនបរទេស៕