681 ezgif.com resize
Swift cc time

អ៊ុយក្រែនត្រៀមចុះកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតិឱ្យអាម៉េរិកទាញយក«ធនធានរ៉ែកម្រ»នៅសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី និង លោក ដូណាល ត្រាំ៖រូបភាព៖ REUTERS

អាម៉េរិក៖ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី Volodymyr Zelensky នឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិកនៅក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិដល់អាម៉េរិកទាញយកធនធានរ៉ែកម្រមកប្រើប្រាស់។នេះបើយោងតាមការអះអាងរបស់លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក ចុះផ្សាយដោយសារព័ត៌មាន BBC។កិច្ចព្រមព្រៀងនេះ គឺជាថ្នូរនៃសងនូវជំនួយយោធានៃអាម៉េរិកផ្តល់ជូនទៅអ៊ុយក្រែនក្នុងច្បាំងជាមួយរុស្ស៊ី។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ដូណាល ត្រាំ ប្រធានាធិបតីអាម៉េរិក បានគូសបញ្ជាក់ថា ប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សិលលិនស្គី នឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិកក្នុងសប្តាហ៍នេះ ជាមួយក្តីរំពឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ "ធំណាស់" ជាមួយអាម៉េរិក។

មន្ត្រីជាន់ខ្ពស់ក្នុងទីក្រុង គៀវ បានប្រាប់ BBC ថា អ៊ុយក្រែន បានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក រួមគ្នាទាញយកធនធានរ៉ែរបស់ខ្លួន ដែលជាតម្រូវការសំខាន់របស់លោក ដូណាល ត្រាំ ដែលចង់ឱ្យ អ៊ុយក្រែន សងជំនួយយោធារបស់អាម៉េរិក។

ប្រភពដដែល បានរាយការណ៍ទៀតថា កិច្ចព្រមព្រៀងនេះ ត្រូវបានយល់ព្រមបន្ទាប់ពីតម្រូវការដើមរបស់ លោកត្រាំ សម្រាប់ ៥០០ ពាន់លានដុល្លារ នៅក្នុងប្រាក់ចំណូលសក្តានុពលត្រូវបានធ្លាក់ចុះ ប៉ុន្តែវាមិនរាប់បញ្ចូលការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមនោះទេ។

ក្នុងបទសម្ភាសន៍ជា អ្នកសារព័ត៌មាន លោក ត្រាំ បានថ្លែងចាត់ទុកកិច្ចព្រមព្រៀងនោះ គឺជា​ថ្នូរ​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​អ៊ុយក្រែន​នឹង​ទទួល​បាន "សិទ្ធិ​ក្នុង​ការ​ប្រយុទ្ធ​គ្នា"៕

Khcct banner

អត្ថបទទាក់ទង