
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈនេះថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជាអាចមានភ្លៀងកក់ខែលើផ្ទៃដី១០% ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង និងតាកែវ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសបូព៌និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម២,៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥ ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០, ៧៥ម៉ែត្រ៕