Img 1426
Swift cc time

អាម៉េរិកបោះឆ្នោតប្រឆាំង«ការថ្កោលទោស»ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែនខណៈចិនអនុប្បវាទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំ​អង្គការសហប្រជាជាតិ នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២៥។

អាម៉េរិក៖ អាម៉េរិក បានប្រកាសគាំទ្រប្រទេសរុស្ស៊ី ​ក្នុង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​បី​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយបានប្រឆាំង «ការថ្កោលទោស» ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន។ ចំណែកប្រទេសចិន បោះឆ្នោតអនុប្បវាទ ហើយកម្ពុជា និង៩២ប្រទេសគាំទ្រ សន្តិភាព អធិបតេយ្យភាព និង បូរណភាពដែនដីក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាម៉េរិក បានបោះឆ្នោតជំទាស់នឹងសេចក្តីសម្រេចដែលព្រាងដោយអឺរ៉ុប ថ្កោលទោសសកម្មភាពរបស់ទីក្រុងម៉ូស្គូ និងគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។ក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ អាម៉េរិក ប្រកាន់ជំហគាំទ្រស្វែងរកសន្តិភាពជូនប្រទេសអ៊ុយក្រែន ប៉ុន្តែអាម៉េរិកមិនបាន រិះគន់រុស្ស៊ីនោះទេ។

ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៤ កុម្ភព មានសមាជិក ១៩៣ ប្រទេស ដោយអាម៉េរិក្នុងនាមជាប្រទេសមហាអំណាច ជំរុញដំណោះស្រាយដែលមានកំណត់របស់ពួកគេដែលកាន់ទុក្ខ ចំពោះការបាត់បង់ជីវិតក្នុងអំឡុងពេល "ជម្លោះរុស្ស៊ី-អ៊ុយក្រែន" និង អំពាវនាវឱ្យមានការបញ្ចប់យ៉ាងឆាប់រហ័ស។

ក្នុងកិច្ចប្រជុំនោះ ប្រទេស៩៣ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អឺរ៉ុប  ប៉ុន្តែអាម៉េរិកបដិសេធបោះឆ្នោតប្រឆាំង រួមជាមួយនឹងប្រទេសរុស្ស៊ី អ៊ីស្រាអែល កូរ៉េខាងជើង ស៊ូដង់ បេឡារុស្ស ហុងគ្រី និង រដ្ឋចំនួន ១១ ហើយផ្សេងទៀតដោយមាន ៦៥ អនុប្បវាទ ក្នុងនោះមានប្រទេសចិន។

ចំណែកប្រទេសអាស៊ានទាំង ១០ មាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់យ៉ា ប៊្រុយណេ សិង្ហបុរី ហ្វីលីពីន បោះឆ្នោតគាំទ្រ «ការថ្កោលទោស»ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ចំណែក វៀតណាម និងប្រទេសឡាវ  អនុប្បវាទ៕

Khcct banner

អត្ថបទទាក់ទង