Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ីបាញ់ដ្រូនស្រោបលើអ៊ុយក្រែន«២៦៧គ្រឿង»អបអរខួប៣ឆ្នាំនៃការវាយប្រហារចូលអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ដ្រូនរបស់រុស្ស៊ីប្រមាណជាង ៣០០គ្រឿងបានបាញ់ស្រោបលើអ៊ុយក្រែនមួយថ្ងៃមុនថ្ងៃគម្រប់ខួប ៣ឆ្នាំនៃប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែន ភ្លាមៗក្រោយដ្រូនហោះចូលដែនដីអ៊ុយក្រែនស៊ីរ៉ែងបំពងសម្លេងលាន់រំពងពាសពេញទីក្រុងគៀវនៃប្រទេសអ៊ុយក្រែន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន កងពលអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៣៨ គ្រឿងក្នុងចំណោមសរុប ២៦៧ គ្រឿងរបស់រុស្ស៊ីដែលបានបញ្ចូនមកបាញ់ប្រហារទីក្រុងកណ្តាលអាធ្រាត្រ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី និងបានអំពាវនាវឱ្យមានការឆ្លើយតបទៅការវាយប្រហាររបស់រុស្ស៊ីត្រឡប់វិញ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានបាញ់ប្រើយន្តហោះគ្មានមនុស្សបើកជាង ៣០០គ្រឿង គ្រឿងក្នុងការវាយប្រហារមួយយប់ ដែលជាការវាយប្រហារដ៏ធំបំផុតនៃសង្រ្គាមរុស្ស៊ីអ៊ុយក្រែន លោកបានថ្កោលទោសនិងចាត់ទុកការវាយប្រហាររបស់រុស្ស៊ីជាអំពើភេរវកម្ម ។

សម្រាប់លោក Zelensky នៅមុនថ្ងៃគម្រប់ខួបលើកទី ៣ នៃសង្គ្រាមទ្រង់ទ្រាយធំ រុស្ស៊ីបានបន្តវាយប្រហាសារជាថ្មីលើអ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារ ២៦៧ គ្រឿងប្រឆាំងនឹងអ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីសង្រ្គាមបានផ្ទុះ។ លោក Zelensky បន្តទៀតថា សរុបមក យន្តហោះគ្មានមនុស្សបើកវាយប្រហារជិត ១,១៥០ គ្រឿង គ្រាប់បែកពីលើអាកាសជាង ១,៤០០គ្រាប់ និងមីស៊ីល ៣៥ ប្រភេទ ត្រូវបានបាញ់ចូលអ៊ុយក្រែនក្នុងសប្តាហ៍មុន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង