បន្ទាយមានជ័យ៖បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពីលោតទឹកដើម្បីទៅជួយសង្រ្គោះកូនប្រុសដែលត្រូវទឹកហូរគួចខ្លាំងយកទៅ។ហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលជាខេត្តកំពុងរងគ្រោះដោយសារទឹកជំនន់ហូរមកពីប្រទេសថៃ។
បុរសជាឪពុកនោះ មានឈ្មោះឡូន អាយុ៥៩ឆ្នាំ មុខរបជាអ្នកនេសាទត្រី។ក្នុងហេតុការណ៍ប្អូនប្រុសម្នាក់ឈ្មោះឡុងត្រូវជាកូនរបស់លោកពូឡូន ត្រូវបានទឹកជំននវាយគួចយកទៅ ពេលឃើញយ៉ាងដូច្នេះលោកពូឡូន ក៏បានហក់ទៅជួយដោយឈរជ្រោងពីក្រោមកូន ដើម្បីឱ្យកូនរួចជីវិត និងរកកន្លែងតោង។ដោយសារតែអស់កម្លាំងខ្លាំងលោកពូឡូនក៏ត្រូវទឹកហូរនាំយកបាត់ ខណៈកូនប្រុសត្រូវបានអ្នកភូមិជួយសង្រ្គោះទាន់ពេល។
សពរបស់លោកពូឡូន ត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី ២០ ខែតុលានេះ វេលាម៉ោង៩ និង៥០នាទី បច្ចុប្បន្នក្រុមគ្រួសាររបស់គាត់កំពុងធ្វើបុណ្យតាមប្រពៃណីដោយមានការជួយជ្រុមជ្រែងពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូននៅតាមបណ្តាញសង្គមផងដែរ។
តែយ៉ាងដែលជាការសោកស្តាយ ការស្លាប់របស់លោកពូឡូន បានបន្សល់ទុកនៅកូនតូចៗចំនួន៥នាក់ ត្រូវរស់នៅជាមួយនឹងម្តាយ ខណៈជីវភាពគ្រួសាររបស់ពួកគាត់ក្រីក្រខ្លាំងរស់នៅលើដីរបស់គេ ខណៈផ្ទះរបស់ពួកគាត់ក៏ត្រូវទឹកជំនន់វាយប្រហារខូចខាតផងដែរ៕

