Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្ត្រីការពារជាតិថៃ«ច្រានចោល»ព័ត៌មានថា សម្តេច ហ៊ុន ម៉ាណែត សុំទោសថៃរឿងប្រាសាទតាមាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ASEAN NOW

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ច្រានចោលសារព័ត៌មានថៃដែលបានចុះផ្សាយថា«នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានសុំទោសថៃទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ» ដែលការចុះផ្សាយនេះជាព័ត៌មានមិនពិត។

ឆ្លើយតបនឹងការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មានថៃមួយចំនួន លោក Phumtham Wechayachai រដ្ឋមន្ត្រីការពារជាតិថៃ បានប្រកាសបញ្ជាក់ថាការចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានសុំទោសថៃទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ ជារឿងមិនពិត។ ជាលទ្ធផល ការផ្សព្វផ្សាយនេះ បានបង្កើតចំណាប់អារម្មណ៍ថាប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានទៅវិញ។

បន្ថែមពីនេះ លោក Phumtham ក៏បានជំរុញឱ្យសារព័ត៌មានកែតម្រូវការចុះផ្សាយរបស់ខ្លួន ដោយបញ្ជាក់ទៀតថា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត មិនបានបន្ទោសថៃទេ ហើយបញ្ហានេះមិនមានសារៈសំខាន់ប៉ះពាល់ដូចដែលបានបង្ហាញនោះទេ។ លោក ក៏បានអំពាវនាវឱ្យមានដំណោះស្រាយដោយរលូនតាមសន្តិវិធី និងបញ្ជាក់ជាថ្មីថា ទំនាក់ទំនងការទូត និងយោធារវាងប្រទេសទាំងពីរនៅតែរឹងមាំ និងមិនរងផលប៉ះពាល់ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង