Cctime 6monthsfree desktop
Cc times  web banner kh

ត្រាំរំពឹងថាលោក«ស៊ីជីនភីង»នឹងធ្វើដំណើរទស្សនកិច្ចទៅអាម៉េរិកឆាប់ៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថាកាលពីល្ងាចថ្ងៃពុធថា លោករំពឹងថាលោកប្រធានាធិបតីចិន ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកឆាប់ៗនាពេលខាងមុខ ក៏ប៉ុន្តែលោកត្រាំមិនបានកំណត់ពេលវេលាសម្រាប់ការធ្វើដំណើរទស្សនកិច្ចរបស់លោកស៊ីនៅឡើយនោះទេ។

ឆ្លើយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកដូណាល់ត្រាំបានអះអាងថាជំនួបរបស់លោកទាំងពីរអាចនឹងកើតមានឡើងសម្រាប់សហរដ្ឋអាម៉េរិក និងចិនក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងប្រទេសទាំងពីរ។

សម្រាប់លោកដូណាល់ត្រាំ លោកបានជជែកជាមួយប្រទេសចិនក្នុងការស្វែងរកឈ្មួញកណ្តាលបញ្ជាទិញកម្មវិធី TikTok ដ៏ពេញនិយមដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេរបស់ចិន ByteDance ។ លោក បានជជែកជាមួយលោកស៊ីផ្ទាល់ជុំវិញនៃការរកទិញ TikTok ពីប្រទេសចិន ក៏ប៉ុន្តែលោកមិនបានលំអិតបន្ថែមនៃការជជែកជាមួយលោកស៊ីឡើយ។

ប្រធានាធិបតីចិនលោកស៊ីជិនភីងបានធ្វើដំណើរចុងក្រោយទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ចលើកទីប្រាំរបស់លោកទៅកាន់សហរដ្ឋអាម៉េរិកក្នុងនាមជាប្រធានាធិបតីចិន សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Joe Biden៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
ពាក្យទាក់ទង: ចិន អាមេរិក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង