Cctime 6monthsfree desktop
Cc times  web banner kh

លោក យូន សុកយុល ក្លាយជាប្រធានាធិបតីកូរ៉េដំបូងគេត្រូវកាត់ទោសបទឧក្រិដ្ឋកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំកូរ៉េខាងត្បូងដែលត្រូវបានបណ្តេញចេញពីតំណែង និងជាអ្នកប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ លោក យូន សុកយុល

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូងដែលត្រូវបានបណ្តេញចេញពីតំណែង និងជាអ្នកប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ លោក យូន សុកយុល បានក្លាយជាប្រមុខរដ្ឋដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងតែប្រឈមជាមួយសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌបទឧក្រិដ្ឋកម្ម ដែលតុលាការកំពូលកូរ៉េខាងត្បូងនឹងបើកសវនាការសុំណុំរឿងលោកនៅថ្ងៃព្រហស្បតិ៍នេះដែលរូបលោកអាចនឹងប្រឈមទៅសប្រហារជីវិត រឺជាប់ពន្ធនាគារអស់មួយជីវិត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដំណើរការនីតិវិធីព្រហ្មទណ្ឌបានចាប់ផ្តើមនៅម៉ោង ១០ ព្រឹក នៅថ្ងៃព្រហស្បតិ៍នៅឯតុលាការកណ្តាលនៃទីក្រុងសេអ៊ូលដោយមានលោក យូន សុកយុល ចូលរួមស្តាប់ដំណើរនីតិវិធីរបស់តុលាការ។

សវនាការកាលពីកន្លងទៅរដ្ឋអាជ្ញាកូរ៉េខាងត្បូងធ្លាប់បានចោទប្រកាន់លោកយូន សុកយុល ដែលត្រូវបានព្យួរតំណែងថាជា«មេក្រុមបះបោរ»។ ក៏ប៉ុន្តែជាការឆ្លើយតបទៅកាន់រដ្ឋអាជ្ញាមេធាវីរបស់លោកយូន សុកយុល ទទូចថាការស៊ើបអង្កេតនេះខ្វះភាពស្របច្បាប់តាំងពីដំបូង ហើយបានជំទាស់នឹងភាពស្របច្បាប់នៃការចោទប្រកាន់របស់រដ្ឋអាជ្ញា ដោយសារការប្រកាសច្បាប់អាជ្ញាសឹកនោះគឺស្ថិតនៅក្នុងអំណាចរបស់លោកក្នុងនាមជាប្រមុខរដ្ឋ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង