
អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ បានប្រកាសដាក់គំហិតឲ្យបណ្តេញរដ្ឋអាជ្ញាដែលនៅសេសសល់ទាំងប៉ុន្មានក្នុងរដ្ឋបាលលោកចូបៃចោលទាំងស្រុង ដោយលោកលើកហេតុផលថាក្រុមរដ្ឋអាជ្ញាក្នុងរដ្ឋបាលលោកបៃដិនធ្វើការបម្រើនយោបាយជៀសជាងស្វែងរកយុត្តិធម៍ពិតប្រាកដ។
បើតាមលោកដូណាល់ត្រាំបានអះអាងថាក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើនយោបាយមិនធ្លាប់មានពីមុនដោយច្រើនតែបម្រើនយោបាយឲ្យរដ្ឋបាលលោកបៃដិនជៀសជាងស្វែងរកយុត្តិធម៍។ ដូច្នេះហើយលោកបានណែនាំឱ្យបញ្ឈប់រដ្ឋអាជ្ញាអាម៉េរិកដែលនៅសេសសល់ទាំងអស់ក្នុងរដ្ឋបាលលោកបៃចោលទាំងស្រុង។

លោកត្រាំបានសរសេររៀបរាប់កាលពីថ្ងៃអង្គារនៅលើប្រព័ន្ធ Truth Social របស់លោកទៀតថា យើងត្រូវសម្អាតផ្ទះយើងជាមុនសិន ទើបស្តារប្រព័ន្ធយុត្តិធម៌សហរដ្ឋអាម៉េរិកឡើងវិញបាន ហើយយុគសម័យមាសរបស់អាម៉េរិកត្រូវតែមានប្រព័ន្ធយុត្តិធម៌ដ៏យុត្តិធម៌ពិតប្រាកដចាប់ពីថ្ងៃនេះ។

គួរបញ្ជាក់ថាក្នុងពេលបច្ចុប្បន្ន អាម៉េរិក មានរដ្ឋអាជ្ញាចំនួន ៩៣ប្រចាំនៅខណ្ឌនីមួយៗនៅទូទាំងរដ្ឋ ដើម្បីអនុវត្តច្បាប់ ដោយរដ្ឋអាជ្ញានៅអាម៉េរិកត្រូវបានតែងតាំងដោយប្រធានាធិបតី ហើយគាំទ្រដោយព្រឹទ្ធសភា ដើម្បីកាន់តំណែងក្នុងរយៈពេល ៤ឆ្នាំបន្តទៀត៕