681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីកម្ពុជាព្រមានប្រើកម្លាំងបើក្រុមជ្រុលនិយមថៃរុញឱ្យមានការ«ចូលមកឈ្លានពាន»កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៩ កុម្ភៈនេះ បានប្រើប្រាស់សម្តីធ្ងន់ៗព្រមានទៅកាន់ក្រុមប្រឆាំងជ្រុលនិយមថៃ ដែលកំពុងធ្វើចលនាជំរុញឱ្យមានការចង់បំពានដល់ប្រទេសកម្ពុជា។ការព្រមាននេះ គឺបន្ទាប់ពីរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយពីភាពតានតឹងតាមព្រំដែនតំបន់ប្រាសាទតាមាន់របស់កម្ពុជា។

ប្រតិកម្មទៅនឹងការងារព្រំដែនកម្ពុជា-ថៃ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រយៈពេលចុងក្រោយនេះ សម្តេចសង្កេតឃើញថា មានចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា និង ប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។សម្រាប់សម្តេច រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាល គឺជាអ្នកគិត និង ទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការ​ងារនេះ គឺផ្អែកទៅលើការ​ដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋានបច្ចេកទេសច្បាស់លាស់។

សម្តេច ហ៊ុន ម៉ាណែត បានចេញសារព្រមានធ្ងន់ៗថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួនមិនខ្លាច នឹងប្រើកម្លាំងប្រសិនបើមានអ្នកចូលមកឈ្លានពាន៕


Khcct banner

អត្ថបទទាក់ទង