
មីយ៉ាន់ម៉ា៖ កងជីវពលភាគតិចមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនកំពុងរៀបចំនិរទេសក្រុមឧក្រិដ្ឋកម្មអនឡាញប្រមាណ ១០,០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងត្រឡប់ទៅប្រទេសថៃវិញ។ ការប្រកាសបញ្ជូនក្រុមឆបោកអនឡាញទៅកាន់ប្រទេសថៃនេះធ្វើឡើយតែប៉ុន្មានតែសប្តាហ៍តែប៉ុណ្ណោបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និង ក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។

យោងតាមអ្នកនាំពាក្យកងកម្លាំងការពារព្រំដែនមីយ៉ាន់ម៉ា (BGF) ឧត្តមសេនីយ៍ទោ Naing Maung Zaw បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា "លោកបានប្រកាសដើម្បីបណ្តេញក្រុមបោកប្រាស់ឧក្រិដ្ឋកម្មអនឡាញទាំងអស់ចេញពីប្រទេសមីយ៉ាន់ម៉ា។លោកបានបន្តថា៖ «លោកបានធ្វើបញ្ជីហើយត្រៀមផ្ទេរមនុស្សប្រហែល ១ ម៉ឺននាក់ (ទៅប្រទេសថៃ)ដោយការនិរទេសនឹងត្រូវធ្វើជាក្រុមចំនួន ៥០០នាក់ ក្នុងមួយថ្ងៃ។

តាមលោក Naing Maung Zaw ដដែលមីយ៉ាន់ម៉ាបានបញ្ជូនមនុស្សចំនួន ៦១ នាក់ឆ្លងកាត់ស្ពានព្រំដែនមួយទៅកាន់ប្រទេសថៃរួចហើយ ហើយកំពុងរៀបចំបញ្ជូន "មនុស្សប្រហែល ៥០០ នាក់ រួមទាំងសញ្ជាតិផ្សេងៗគ្នាជាច្រើន" ជារៀងរាល់ថ្ងៃទៅប្រទេសថៃ។

ជាការឆ្លើយតបប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមការងារយោធាដែលទទួលបន្ទុកសន្តិសុខព្រំដែនក្នុងខេត្ត Tak របស់ប្រទេសថៃបានសម្របសម្រួលជាមួយមេដឹកនាំប្រចាំតំបន់មីយ៉ាន់ម៉ាដើម្បីទទួលកម្មករចំនួន ៧,០០០នាក់ពីធ្វើការកន្លែងឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា៕