
អាម៉េរិក៖ ក្រោយពីមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសមាជិកសភានៃបក្សសាធាណរដ្ឋរបស់លោកដូណាល់ត្រាំនៅទីបំផុតទៅលោកស្រី Claudia Tenney សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានដាក់ស្នើច្បាប់មួយដើម្បីធ្វើឱ្យថ្ងៃកំណើតរបស់ប្រធានាធិបតី Donald Trump កា្លយទៅជាបុណ្យជាតិដែលអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក។
ថ្លែងប្រាប់សារព័ត៌មានអាម៉េរិកសមាជិកសភាបក្សលោកត្រាំលោកស្រី Claudia Tenney បានគូសបញ្ជាក់ថាលោកស្រីបានដាក់ចេញច្បាប់ដើម្បីរួមបញ្ជូលបុណ្យជាតិប្រចាំឆ្នាំដែលមានស្រាប់ជាមួយនឹងថ្ងៃកំណើតរបស់ប្រធានាធិបតីឲឲដែលត្រូវប្រារព្ធនៅថ្ងៃទី ១៤ ខែមិថុនា ដោយលោកស្រីបានអះអាងថាលោកដូណាល់ជាមេដឹកនាំឆ្នើមក្នុងយុគមាសរបស់សហរដ្ឋអាម៉េរិក។

សម្រាប់លោកស្រី Tenney ដូចគ្នានឹងថ្ងៃកំណើតរបស់លោកប្រធានាធិបតី George Washington ត្រូវបានគេកំណត់ថាជាថ្ងៃឈប់សម្រាករបស់ជាតិ ហើយលោកដូណាល់ត្រាំក៏អាចរាប់បញ្ជូលថ្ងៃកំណើតលោកជាបុណ្យជាតិដែរ ។

យ៉ាងណាមិញការស្នើរបស់សមាជិសភាលោកត្រាំក្នុងការយកថ្ងៃកំណើតរបស់លោកត្រាំដែលលោកបានកើតក្នុងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៤៦ (បច្ចុប្បន្នលោកមានវ័យ៧៨ឆ្នាំ) អាចនឹងចូលជាធរមានជាថ្ងៃឈប់សម្រាកបុណ្យជាតិអាម៉េរិកបានរឺអត់នៅឡើយនោះទេ៕