Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក Yin Li នឹងអញ្ជើញមកកម្ពុជាដែលអាចនឹងមករៀបចំដំណើរទស្សនកិច្ចមេដឹកនាំកំពូលចិនមកកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉េកាំង៖ លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាបក្ស នៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំង នឹងដឹកនាំគណៈប្រតិភូ បក្សកុម្មុយនីស្តចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា និងសិង្ហបុរី ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកុម្ភៈនេះ។នេះបើយោងតាមតាមព័ត៌មានពី ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តចិន។

លោក Yin Li គឺជាអ្នកមានឥទ្ធិពលខ្លាំងម្នាក់ក្នុងចំណោមសមាជិក ២៤ រូបនៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ហើយត្រូវបានគេស្គាល់ថាជាមនុស្សស្និតស្នាលជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ មុននឹងមកកាន់ដំណែងជា លេខាបក្ស នៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំង លោក Yin Li បានធ្លាប់កាន់តំណែងលេខាធិការបក្សកុម្មុយនីស្តចិននៅខេត្ត ហ្វូជៀន ដែលលោក ស៊ី ជីនពីង បានបំពេញការងាររយៈពេលច្រើនឆ្នាំ។

គេមិនទាន់ដឹងថា គម្រោងដំណើរទស្សនកិច្ចរបស់លោក Yin Liមកកម្ពុជានឹងជជែកពីការងារអ្វីនោះទេ​ ប៉ុន្តែតាមការវិភាគ គេអាចរំពឹងថា វានឹងពាក់ព័ន្ធនឹងការរៀបចំដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលចិនមកកម្ពុជាក្នុងពេលខាងមុខ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង