Cctime 6monthsfree desktop
Cc times  web banner kh (2)

ប៉ូលីសកម្ពុជាបង្ក្រាបបានហើយក្រុម«ខ្មាន់កាំភ្លើងជនជាតិចិន»ធ្វើសកម្មភាពបាញ់អនាធិបតេយ្យនៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ សមត្ថកិច្ច​នគរបាល​ ខេត្ត​បន្ទាយ​មានជ័យ​ សហការ​ជាមួយ​ស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី ១៤ កុម្ភៈនេះ បានបង្ក្រាបបានហើយនូវ ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ។

យោងតាមប្រភពដែលស៊ីស៊ីថាមស៍ទទួលបាន ប៉ូលីសកម្ពុជាបាន ឃាត់ខ្លួន​ជនដៃដល់​ជនជាតិ​ចិន​ ៣នាក់​ ខ្មែរ១នាក់​ នៅចំណុច ភូមិ​កូនដំរី​ សង្កាត់​ និម្មិត​ ក្រុង​ ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។ជន​ដៃដល់ទាំងនេះ​ពាក់​ព័ន្ធ​ធ្វើសកម្មភាពយកកាំ ភ្លើងយ៉ាងអនាធិបតេយ្យ​ AK47 ទៅ​បាញ់​គំរាម​គូរទំនាស់​នៅ​មជ្ឈមណ្ឌល​រតនៈសម្បត្តិ​ នៅរសៀលថ្ងៃទី១៤​ កុម្ភៈ​ ២០២៥ នៅភ្នំពេញ​។បច្ចុប្បន្ន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ ​កំពុង​រៀបចំ​ឯកសារ​ប្រគល់​ជនសង្ស័យ​ទាំងនេះ ​មក​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​។

គួរបញ្ជាក់ថា ការធ្វើសកម្មភាពបាញ់យ៉ាងអនាធិបតេយ្យនេះ ត្រូបាន លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារដែលបង្កដោយជនជាតិចិននេះ និង គាំទ្រសមត្ថកិច្ចផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរដល់ជនល្មើស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង