Cctime 6monthsfree desktop
Cc times  web banner kh (2)

កូរ៉េខាងត្បូងកែច្បាប់យក Power Bank តាមយន្តហោះក្រោយផ្ទុះយន្តហោះដោយសារ Power Bank

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សេអ៊ូល៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីវិធានការពង្រឹងច្បាប់សុវត្ថិភាពអាកាសចរណ៍ថ្មី បន្ទាប់ពីមានការឆេះយន្តហោះ Air Busan កាលពីខែមុន ដែលនឹងរួមបញ្ចូលការកំណត់ចំនួន និងប្រភេទថ្ម Power Bank ដែលអនុញ្ញាតយកទៅលើយន្តហោះបាន។ វិធានការថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា។

តាមអាជ្ញាធរកូរ៉េខាងត្បូងនៅក្រោមវិធានការសុវត្ថិភាពថ្មី អ្នកដំណើរនឹងត្រូវបានអនុញ្ញាតិឱ្យយក Power Bank តាមខ្លួនបានត្រឹម ១០០ វ៉ាត់តែប៉ុណ្ណោះហើយថ្មលើសពី ១៦០ វ៉ាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យយកទៅលើយន្តហោះនោះទេ វិធានការសុវត្ថិភាពថ្មីនេះនឹងរួមបញ្ចូលការត្រួតពិនិត្យចំនួន និងប្រភេទថ្ម។

ក្រុមហ៊ុន Air Busan កាលពីសប្តាហ៍មុន បានប្រកាសថាខ្លួននឹងហាមឃាត់អ្នកដំណើរពីការរក្សាទុក power bank និង e-cigarettes នៅក្នុងវ៉ាលីដែលទុកក្នុងទូដាក់ឥវ៉ាន់ពីលើក្បាល ការសម្រេចចិត្តនេះធ្វើឡើងដើម្បីដោះស្រាយកង្វល់ជុំវិញការផ្ទុះ Power Bank។

គួរបញ្ជាក់ថាហេតុការណ៍ឆេះយន្តហោះដោយសារ Power Bank កាលពីខែមុនដោយ អគ្គីភ័យត្រូវបានរកឃើញដំបូងដោយអ្នកបម្រើការលើយន្តហោះឃើញភ្លើងកំពុងឆេះនៅក្នុងវ៉ាលីរបស់អ្នកដំណើរដែលដាក់នៅខាងលើក្បាលដោយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសនិងយន្តហោះរងការឆេះយ៉ាងខ្លាំងក្លា៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង