Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរកផ្លូវចចារ«ពន្ធ២៥%»ដែលអាម៉េរិកដាក់លើការនាំចូលដែកថែបនិងអាលុយមីញ៉ូម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang

វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានគូសបញ្ជាក់ថាប្រទេសវៀតណាមមានឆន្ទៈក្នុងការពិភាក្សាជាមួយសហរដ្ឋអាម៉េរិកដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលរដ្ឋបាលលោកត្រាំបានប្រកាសដំឡើងពន្ធ២៥% លើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលទៅក្នុងសហរដ្ឋអាម៉េរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពិភាក្សាជាមួយសហរដ្ឋអាម៉េរិកក្នុងលក្ខណៈស្ថាបនា និងកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីដោះស្រាយបញ្ហាពន្ធ២៥%ដែលអាម៉េរិកបានប្រកាសដាក់លើការនាំចូលដែកថែប និងអាលុយមីញ៉ូមដែលនាំចូលទៅក្នុងសហរដ្ឋអាម៉េរិក។

សម្រាប់លោកស្រី Hang វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថាវៀតណាម រួមជាមួយកាណាដា ម៉ិកស៊ិកកូ ប្រេស៊ីល និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការដំឡើងពន្ធ២៥%លើការនាំចូលអាលុយមីញ៉ូម និងដែកថែបទាំងអស់ចាប់ពីថ្ងៃទី ៤ ខែមីនា៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង